ព័ត៌មានជាតិ
អាកាសចរណ៍មកពីអឺរ៉ុប នឹងបើកការហោះហើរត្រង់មកប្រទេសកម្ពុជានៅចុងឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងបើកជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍នៅលើផេកផ្លូវការនៅប៉ុន្មាននាទីមុននេះ។


ការតភ្ជាប់ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះខ្នាតធំប្រភេទ Airbus A330 ឬ Boeing 777។
ជាមួយគ្នានេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines មកពីតំបន់មជ្ឈិមបូព៌ា ក៏នឹងបើកការហោះហើរពីទីក្រុង ឌូបៃ មកកាន់ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ ដោយប្រើយន្តហោះខ្នាតធំ Boeing 777 300er។

ពាក់ព័ន្ធការតភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនមកពីតំបន់អឺរ៉ុប កម្ពុជាថ្មីបានទាក់ទងសួរទៅមន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
យ៉ាងណាមិញ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកន្លងទៅថា ការបើកជើងហោះហើរពីគោលដៅណាមួយ ក្រុមហ៊ុនតែងតែសិក្សាពីតម្រូវការទីផ្សារជាមុនសិន។
«តម្រូវការជារឿងសំខាន់ យន្តហោះមួយមិនអាចដឹកដោយគ្មានអ្នកដំណើរជិះនោះទេ អីចឹងត្រូវមានទីផ្សារទើបមានការផ្គត់ផ្គង់»។ លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា កន្លងទៅមានក្រុមហ៊ុនអាកាសចរណ៍របស់បារាំង Air France ធ្លាប់សាកល្បងហោះហើរមកប្រទេសកម្ពុជា ប៉ុន្តែមិនទទួលបានជោគជ័យក៏បានបិទទៅវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines កម្ពុជាជាគោលដៅប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយភ្នំពេញជាទីក្រុងទី ១១ នៅក្នុងតំបន់ ដែលក្រុបហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយបណ្តាញដឹកជញ្ជូនគ្របដណ្តប់ ២១ ប្រទេស និង ២០ ទីក្រុងនៅជុំវិញពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


