ព័ត៌មានជាតិ
ពលរដ្ឋទទួចអាជ្ញាធរ ជួយជួសជុលផ្លូវជាច្រើនខ្សែនៅភូមិកូនសេក ខែវស្សាម្តងៗពិបាកធ្វើដំណើរ បង្កគ្រោះថ្នាក់ជាញឹកញាប់
ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង នៅតែបន្តទទួចសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជា រដ្ឋបាលក្រុងបាត់ដំបង ឲ្យជួយសម្រួលផ្លូវជាច្រើនខ្សែក្នុងភូមិ ខណះផ្លូវទាំងនេះប្រឈមការធ្វើដំណើររាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ជាពិសេសក្នុងរដូវវស្សាដែលធ្វើឲ្យអ្នកធ្វើដំណើរខ្លះដួលរងគ្រោះជាញឹកញាប់។


ប្រភពពីពលរដ្ឋបានបង្ហើបថា ផ្លូវប៉ុន្មានខ្សែក្នុងភូមិព្រៃកូនសេកនេះរាល់ឆ្នាំ ខាងសង្កាត់មិនព្រមជួយជួយសម្រួលដល់ពលរដ្ឋនោះទេ បង្កជាករណីរាំរ៉ៃដែលប្រជាពលរដ្ឋប្រឈមក្នុងការធ្វើដំណើរនៅរដូវកាលធ្លាក់ទឹកភ្លៀង បើទោះបីពលរដ្ឋទទួចសំណូពរជាច្រើនលើកច្រើនសារ ក៏នៅតែគ្មានដំណោះស្រាយនោះដែរ ខណះផ្លូវមួយខ្សែៗមិនមានចម្ងាយឆ្ងាយនោះប៉ុន្មានទេ។
លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីយ៉ាងខ្លីថា” ផ្លូវខ្លីៗនៅក្នុងភូមិ ជាគម្រោងរបស់មូលនិធិឃុំសង្កាត់ ដែលត្រូវដោះស្រាយ”។ ចំណែក មន្ត្រីសង្កាត់អូរចានៅមិនទាន់បានឆ្លើយតបលើករណីនេះ នៅឡើយទេ៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


