ព័ត៌មានជាតិ
ក្រសួងសុខាភិបាល នឹងពង្រឹងគុណភាពផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ
លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ និងឆ្លើយតបមរណភាពមាតាទារក ព្រមទាំងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។

លោកស្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតបនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអភិវឌ្ឍន៍សមត្ថភាពក្រុមការងារបច្ចេកទេសពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយអនុលោមតាមពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពមាតានិងទារក។
ក្នុងឱកាសនោះដែរ លោកស្រី អ៊ឹម សិទ្ធិការ្យ បានបានផ្តល់អនុសាសន៍ និងលើកយកបញ្ហាចំបងៗដែលត្រូវចូលរួមដោះស្រាយរួមគ្នាដូចជា ចំណុចដែលត្រូវបំពេញបន្ថែមទាក់ទងនឹងដំណើរការនៃគណកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។ ការពិនិត្យមរណភាពមាតានិងទារក មិនទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជាពិសេសការកំណត់រកមូលហេតុដែលចូលរួមដល់មរណភាពឱ្យបានត្រឹមត្រូវ។ បញ្ហាចម្បងទាំង៣ ដែលអាចកើតមានក្នុងពេលអនុវត្តពិធីសារថ្មីដែលបានសិក្សាដោយអង្គការសុខភាពពិភពលោក(WHO)លើប្រទេសចំនួន៣៩ ចាប់តាំងពីឆ្នាំ២០១៦ ដូចជា ការកំណត់អត្តសញ្ញាណករណីនិងការប្រមូលព័ត៌មានជាពិសេសករណីមរណភាពនៅតាមផ្ទះឬសហគមដាច់ស្រយាល បញ្ហាធនធាននៅមូលដ្ឋានសុខាភិបាល និងការយល់ដឹង និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសហគមនៅមានកម្រិត។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ដោយមានការចូលរួមពី លោកស្រី Catherine Breen Kamkong ទីប្រឹក្សាបច្ចេកទេសសុខភាពបន្តពូជ ផ្លូវភេទ នៃការិយាល័យUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច លោកស្រី Sandra Bemklau តំណាងអង្គការUNFPAប្រចាំប្រទេសកម្ពុជា លោកស្រីវេជ្ជ Kusum Thapa ទីប្រឹក្សា និងជាគ្រូបង្គោលនៃការិយាល័យ UNFPAប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តមសាស្ត្រាចារ្យ លោក លោកស្រី ជាគណកម្មការស្រាវជ្រាវមរណភាពមាតា និងទារកថ្នាក់ជាតិតំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO UNICEF សរុបចំនួន ២០រូប៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


