Connect with us

ព័ត៌មានជាតិ

កសិករ​​​ខេត្តបាត់ដំបង៖ ​​​ធ្វើ​កសិកម្ម​ ដាំដំណំាជុំវិញផ្ទះ​ គ្មាន​វាសនា​ជាអ្នកមាន តែ​​ក៏​មិន​ក្រ​ខ្វះខាត​ពេក​​​ដែរ

បានផុស

នៅ

អ្នកស្រី សួន សុខឃឿន ជាកសិករ រស់ភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់កម្ពុជាថ្មីថា ឆ្នាំនេះ អ្នកស្រីលក់មើមដំឡូងមីស្ងួតបាន ១ គីឡូក្រាមចន្លោះពី ៤០០ ដល់ ៥០០ រៀល តាមប្រភេទគុណភាពនៃម្សៅ​មើម​ដំឡូង។

មានទំហំដីត្រឹម ១ ហិកតាប៉ុណ្ណោះ សម្រាប់ការដាំដុះដំណាំដំឡូមីប្រចាំរដូវកាល សម្រាប់ដោះបន្ទុកជីវភាពគ្រួសារក្រៅពីមុខរបរកសិកម្មផ្សេងទៀត អ្នកស្រី​ សួន សុខឃឿន បាន​ឲ្យដឹង​ថា លើទំហំដី ១ ហិកតា អ្នកស្រីមិនមានប្រើប្រាស់ថ្មាំឬជីគីមី ដើម្បីជំរុញឲ្យមានមើមធំៗដូចកសិករផ្សេងនោះទេ គឺអ្នកស្រីដាំតាមធម្មតា និងតាមបែបធម្មជាតិតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មិន​គិតបរិមាណផល កសិករ​រូបនេះ​ដឹងតែដល់កំណត់រដូវកាល គឺប្រមូលផលហើយជួលម៉ាសុីនគេឲ្យ​ជញ្ច្រាំ​ហាល​តែម្តង។

បើតាមអ្នកស្រី សួន សុខឃឿន ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅ លំនឹង​សេដ្ឋកិច្ចគ្រួសារ នៅតែមានកម្រិតល្អប្រសើរ តាម​រយះ​ទិន្នផលដំឡូងមី ១ ហិកតានេះ បូករួមទាំងការគ្រប់គ្រងកូនរៀនសូត្រផង។ ក្រៅពីនេះ អ្នកស្រីក៏មានចំណូលផ្សេងៗទៀតលើ​ដាំដុះដំណាំ​​កសិកម្ម​ដូចជា​ម្ទេស និង​​ចំណូល​ពី​គ្រួសារ​ដែលប្តីអ្នកស្រីជួយមើលថែសត្វកណ្តូបឲ្យ​គេ​ប្រចាំខែផងដែរ។

អ្នកស្រី សួន សុខឃឿន​បានបញ្ជាក់ដូចនេះ​ថា «ជីវភាពអ្នកស្រុកចម្ការ ដូចជាមិនសូវចំណាយលើជីវភាពប្រចាំថ្ងៃច្រើន​ទេ​ បើបន្លៃស្ទើរគ្រប់ប្រភេទ​អាច​ដាំដុះនៅលើដីតាមលំនៅដ្ឋាន​រៀងខ្លួន​ គ្រាន់តែចាយតិចតួចលើត្រីសាច់ប៉ុណ្ណោះ។

អ្នកស្រី​បន្ថែម​ថា «ពេលខ្លះប្តីខ្ញុំក៏ឆ្លៀតរកបានត្រីបានម្តងម្កាលផងដែរ ហើយគ្រួសារខ្ញុំក៏មិនសូវខ្វល់ខ្វាយរឿងជីវភាពប្រចាំថ្ងៃផង គ្រាន់តែយើងមិនមានវាសនាធ្វើជាអ្នកមានប៉ុណ្ណឹង»

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម