ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះធ្វើកិច្ចសន្យាលើទីតាំងអេតចាយ ២ កន្លែង រំលោភផ្លូវសាធារណៈ
ប្រជាពលរដ្ឋមួយចំនួនតូច នៅតែមិនស្តាប់ការណែនាំរបស់អាជ្ញាធរ បានរំលោភយកចំណីផ្លូវសាធារណៈដាក់តាំងសម្ភារៈធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងបរិស្ថាន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ លោក ប៉ែន ហាន សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកិច្ចសន្យាទៅលើម្ចាស់ទីតាំងអេតចាយចំនួន ២ កន្លែង ក្នុងភូមិបាគូ ដែលមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលសង្កាត់ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ។

អាជ្ញាធរបានឲ្យដឹងថា កន្លងមកកម្លាំងសណ្ដាប់ធ្នាប់តែងតែចុះរៀបចំ និងណែនាំម្ចាស់ទីតាំងអេតចាយ និងតាមផ្ទះ ទុកដាក់សម្ភារៈឲ្យបានត្រឹមត្រូវ ជៀសវាងដាក់ហួសចូលចំណីផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់ បរិស្ថាន បង្កការកកស្ទះចរាចរណ៍ ឬ គ្រោះថ្នាក់ជាយថាហេតុ។

អាជ្ញាធរបានឲ្យដឹងបន្តថា ដោយឃើញថា ទីតាំងចំនួន ២ ខាងលើ មិនអនុវត្តតាមការណែនាំ ទើប លោកស្រីចៅសង្កាត់ បានចាត់តាំងឲ្យកម្លាំងចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


