Connect with us

ព័ត៌មានជាតិ

ស្រីពីន Live ទាំងទឹកភ្នែកច្រានចោលការផ្សព្វផ្សាយថា គ្រូពេទ្យមិនមើលម្តាយនាង

បានផុស

នៅ

តារាកំប្លែងកញ្ញា ស្រីពីន បានធ្វើការLive ផ្ទាល់រៀបរាប់ទាំងទឹកភ្នែកនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិច ដោយប្រាប់ពីស្ថានភាពជំងឺម្តាយរបស់នាង ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ និងបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថាក្រុមគ្រូពេទ្យមិនបានយកចិត្តទុកដាក់មើលម្តាយរបស់នាង។

តាមរយ:ការLiveរបស់កញ្ញា ស្រីពីន បានបញ្ជាក់ទាំងទឹកភ្នែកថា “មូលហេតុដែលម្តាយរបស់នាងមិនអាចជួយសង្គ្រោះបានគឺដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេករហូតវីរុសកូវីដ-១៩បានចូលទៅវាយលុកបំផ្លាញ់សួតគាត់ស្ទើរទាំងស្រុង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ស្រីពីន បានបំភ្លឺការយល់ច្រឡំថាក្រុមគ្រួពេទ្យនៅមន្ទីពេទ្យរុស្សីមិនរវីរវល់ឬយកចិត្តទុកដាក់ព្យាបាលដោយទុកម្តាយនាងឲ្យនៅម្នាក់ឯង។

នាងអះថាវាជារឿងមិនពិតនោះទេពោលគឺក្រុមគ្រូពេទ្យទាំងអស់បានខ្នះខ្នែងយកចិត្តទុកដាក់ខ្លាំងណាស់ជាមួយអ្នកជំងឺប៉ុន្តែដោយសារស្ថានភាពម្តាយរបស់នាងធ្ងន់ពេកទើបមិនអាចជួ យសង្គ្រោះបាន។


កញ្ញា ស្រីពិន បានបន្ថែមថានាងពិតជាអរគុណខ្លាំ ងណាស់ចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់កំលាំងកាយចិត្តដោយមិនខ្លាចការហឿយហត់ក្នុងការព្យាបាលអ្នកជំងឺ ហើយលើកម្រាមដៃ១០ដើម្បីសំពះអរគុណដល់ក្រុមគ្រូ ពេទ្យទាំងអស់។

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​អ្នក​ស្រីអុិន ម៉ាធីតា ម្តាយ​របស់​តារាកំប្លែងស្រីពីន ដែលបាន​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្រ្តី​រងគ្រោះ​បាន​ស្លាប់​នៅថ្ងៃ ២៣ មីនា ២០២១ វេលា​ម៉ោង ០៥ ៤០ នាទីព្រឹក។

ស្រ្តី​រងគ្រោះ​បាន​ចូល​សម្រាក​មន្ទីរពេទ្យ​នៅ​ថ្ងៃ ២០ មីនា និង​តេស្ត​ឃើញ​វិរុសកូវីដ​១៩ នៅ​ថ្ងៃ ២១ មីនា ២០២១។ ស្ថានភាពជនរងគ្រោះ មាន​ការ​រលាក​សួត​ទាំង​សងខាង និង​ខ្សោយសួត​ខ្លាំង រយៈពេល ២-៣ ថ្ងៃមុនមក​សម្រាកមន្ទីរពេទ្យ។ អ្នកជំងឺ​ក៏​មាន​ជំងឺ​ធាត់​កម្រិត ១។

គ្រូពេទ្យ​បាន​ព្យាបាល​តាម​បច្ចេកទេស និងប្រើម៉ាស៉ីនជំនួយ​សម្រាប់​ការ​ដក​ដង្ហើម តែ​សួតកាន់ខ្សោយទៅៗ និង​ទទួល​មរណភាព​នៅ​ថ្ងៃ ២៣ មីនា ២០២១ ដោយសារ​ជំងឺកូវីដ១៩៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម