ព័ត៌មានជាតិ
រំពឹងបំបែកកំណត់ត្រានាំចេញប្រមាណ ២០០០ លានដុល្លារ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
បើតាមសេចក្តីប្រកាសព័ត៌មានពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) រំពឹងថា ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញនឹងបំបែកកំណត់ត្រាសរុបប្រមាណ ២០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នេះ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៦ មក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានអភិវឌ្ឍនិងបានផ្លាស់ប្តូរមុខមាត់ថ្មីនៃទឹកដីធ្លាប់តែជាវាលស្រែមានសកម្មភាពការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ ដែលមានក្រុមហ៊ុនកម្មន្តសាលចំនួន ៨៥ ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាលចំនួន ២៩ ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង ៤៣ ០០០ នាក់។
ប្រភពពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានការចាប់ផ្តើមមួយដ៏ល្អប្រសើរដោយការនាំចេញសរុបក្នុងខែមករា និងខែកុម្ភៈ មានតម្លៃ ២៦៤ លាន ដុល្លារអាមេរិក ខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ក៏រំពឹងខ្ពស់នៅក្នុងឆ្នាំ ២០២៤ នឹងអាចបំបែកកំណត់ត្រាម្តងទៀត ដោយការនាំចេញសរុបបានប្រមាណ ២០០០ លានដុល្លារអាមេរិក។
ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់នៅជុំវិញរាជធានីភ្នំពេញ ក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតាថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


