Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងប្រកាសពីករណីរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដល់សាធារណជនទាំងអស់ អោយបានជ្រាបថាក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ១៩  រដ្ឋបាលខេត្តបានចាត់អោយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបន្ទាន់ដោយបានរកឃើញបុរសជនជាតិខ្មែរម្នាក់អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណFit Zone នៅរាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីត១៩ នឹងបានមកលេងផ្ទះម្ដាយនៅស្រុកកំណើត ដែលមានបងប្អូនបង្កើតចំនួន ៦នាក់ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោជន៍ចំនួន ២១១នាក់ជាមួយបុរសខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារស្រាវជ្រាវ និងតាមដាននិងបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ទៅធ្វើតេស្តរកមេរោគ covid-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីត១៩ នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំយកសំណាកវិភាគធ្វើតេស្តលើកទី២ បន្តទៀត។

ចំពោះអ្នកប៉ះពាល់ដោយប្រយោលចំនួន២១១នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ នៅតាមផ្ទះ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្តជាលើកទី២ របស់អ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ខាងលើដើម្បីមានវិធានការបន្ត។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដល់ផ្ទាល់ និងប្រយោជន៍ជាមួយបុរសខាងលើ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនាពេល១៤ថ្ងៃ នឹងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវី១៩ “៣ការពារ ៣កុំ”  ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម