Connect with us

ព័ត៌មានជាតិ

អ្នកសិល្បៈ៣​រូប​នឹងធ្វើ​ពិធីសូត្រមន្ត​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព​ម្តាយ ស្រី​ពី​ន នៅ​វត្ត​គៀន​ឃ្លាំង​

បានផុស

នៅ

តារា​កំប្លែង​និង​សម្តែង​ចំនួន​៣​រូប​ គឺ​លោក អ៊ឹម ជីវ៉ា ,​នាយ ក្រឹម និង​អ្នកនាង ស្រី​លាភ បា​នសម្រេច​រួមគ្នា​ដោយ​ប្រកាស​នឹងធ្វើ​ពិធីសូត្រមន្ត​ដើម្បី ឧ​ទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព​ម្តាយ​របស់​កញ្ញា ស្រី​ ពី​ន ដែល​ស្លាប់​ដោយសា​កូ​វីដ​-១៩​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ​អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ថា ​ពិធីសូត្រមន្ត​នេះ ​នឹងធ្វើ​ឡើង​នៅ​វត្ត​គៀន​ឃ្លាំង​ ខណ្ឌ​ជ្រោយចង្វារ ​វេលារ​ម៉ោង​៣​រសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា​ តារា​កំប្លែង ​ស្រី ពី​ន​ ត្រូវបាន​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ហើយ​ដើម្បី​ធ្វើតាម​សំណូមពរ​នៅ​រសៀល​ថ្ងែ​នេះលោករួម​ជាមួយ​បង ក្រឹម និង​អ្នកនាង ស្រី​លាភ នឹងធ្វើ​ពិធី​សូត្រ​មុន​​ឧ​ទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ម្តាយ​របស់​ស្រី​ ពិន​ ដែល​ស្លាប់​ដោយសា​កូ​វីដ​-១៩ នៅ​ព្រឹក​មិញ​នេះ​។​

​លោក អ៊ឹម ជីវ៉ា​ បន្ថែមទៀតថា​ សូម​បញ្ជាក់​ដែរ​ថា​តារា​កំប្លែង​ស្រី ពី​ន​និង​ក្រុម​គ្រួសារ​មិន​អាច​ចេញ​មក​បានទេ​​ដោយសារ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទី​រពេទ្យរុស្ស៊ី​។ ​យើង​គ្រាន់តែ​ធ្វើ​ពិធីសូត្រមន្ត​តិចតួច​តែប៉ុណ្ណោះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម