Connect with us

ព័ត៌មានជាតិ

​មួយយប់ឆេះ២កន្លែង មួយប្តីស្រវឹងដុត និងមួយទៀតកំពុងស្រាវជ្រាវ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មួយយប់ឆេះផ្ទះចំនួន២កន្លែងផ្សេងគ្នា ដោយមួយកន្លែងកើតឡើងដោយសារប្តីស្រវឹងដុតផ្ទះកំទេចចោល និងមួយកន្លែងទៀតនៅមិនទាន់ដឹងមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថាម្ចាស់ផ្ទះ ប្តីមាន ឈ្មោះ សឿន វាសនា ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រពន្ធ ឈ្មោះហៀប ពៅ អាយុ៤១ឆ្នាំ។ នៅមុនពេលកើតហេតុ បុរសជាប្តីក្រោយពីផឹកស្រាស្រវឹងខ្លាំងមកដល់ផ្ទះ បានខឹងប្រពន្ធមិនបានដេកផ្ទះដោយទៅដេកនៅផ្ទះឪពុកមើលឪពុកកំពុងឈឺ ដែលផ្ទះនៅជិតគ្នា ហើយនៅម៉ោង៧យប់ បុរសជាប្ដីនោះក៏យកដែកកេះមកដុតផ្ទះខ្លួនឯងដែលមានទំហំ៣,៥០ X​ ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បណ្តាលឱ្យឆេះស្ទើរអស់ទាំងស្រុង ហើយសម្ភារៈ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។

កម្លាំងនគរបាល និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ទាន់ពេលមិនបង្កឱ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងនោះទេ។ ករណីនេះ ប្រពន្ធបានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនិតិវិធីច្បាប់។

ចំណែកកន្លែងទី២កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានអគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង មានទំហំ៦ម X​ ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្តារមួយចំហៀង ស័ង្កសីមួយចំហៀង ដែលមានម្ចាស់ផ្ទះឈ្មោះ ឆោម បូផាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យនោះបណ្ដាលឱ្យខូចខាតសម្ភារៈក្នុងផ្ទះស្រូវ២បាវ អង្ករ១បាវ សម្លៀកបំពាក់មួយចំនួន។

នគរបាលមូលដ្ឋាននៅមិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យឆេះផ្ទះនេះនោះទេ ដោយពេលនេះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ។ ម្យ៉ាងវិញទៀតនៅយប់កើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ ដោយរវល់មកផ្ទះ១កន្លែងទៀត នៅក្នុងភូមិមកមើលកូនឈឺ ហើយទុកផ្ទះដែលឆេះនៅដាច់ស្រយាលនោះចោល៕

អត្ថបទ៖ ​វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម