ព័ត៌មានជាតិ
អ្នកដំណើរតាមរថយន្ត អត់ពាក់ម៉ាសអាចរងពិន័យដែរទេ?
ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២៣ ខែមីនា ម្សិលមិញ បានចេញប្រកាសពីទីកន្លែងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងសហគមន៍ បើមិនដូច្នោះទេនឹងត្រូវទទួលរងពិន័យតាមច្បាប់។

តាមប្រកាសរបស់ក្រសួងសុខាភិបាល អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន ត្រូវបានកំណត់ឱ្យពាក់ម៉ាសជាចាំបាច់។ ចំណែកកាតព្វកិច្ចពាក់ម៉ាស ដែលត្រូវបានលើកលែង ពោលគឺមិនមានការផាកពិន័យ ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គល ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា។

បន្ថែមលើនេះបុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសារធារណៈជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ ហើយមិនពាក់ម៉ាស់ ក៏ត្រូវរងការពិន័យដែរ។
ការរងពិន័យ និងទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល៕


អត្ថបទ៖ ឡេង ដេត
អានប្រកាសស្តីពី កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៖







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


