Connect with us

ព័ត៌មានជាតិ

អំណោយ​គ្រឿងឧបភោគនិង​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​១៩​ ចែក​ដល់​សាលាឃុំ​និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

​លោកស្រី​ ដួង វណ្ណា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ស្វាយ​រៀង​នា​ព្រឹក​ថ្ងៃទី​២៤​មីនា​២០២១ បាន​ដឹកនាំ​សហការី ព្រមទាំង​អាជ្ញាធរ​រួមមាន​លោក​ហែម សារិទ្ធ​អភិបាលស្រុក​ស្វាយ ជ្រំ នាំ​អំណោយ​និង​សម្ភារៈ​ការពារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន លោកស្រី​ដួង វណ្ណា បាន​ថ្លែងថា មន្ត្រី​អាជ្ញាធរ​ទាំងអស់​ត្រូវតែ​អនុវត្តន៍​នូវ​អនុសាសន៍​ដ៍​ថ្លៃថ្លា​និង​មុ​ឺ​ង​ម៉ាត់​របស់​សម្តេច​តេ​ជោ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​គ្រប់ពេលវេលា​គឺ ៣​កុំ ៣ ការពារ ឲ្យ​បាន​គ្រប់ពេលវេលា​។ វិធានការណ៍ ៣​ការពារ រួមមាន៖ ទី​១.​ពាក់​មាស់ ,​ទី​២.​លាងដៃ ,​ទី​៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ ឡើងទៅ ឲ្យ​បាន​គ្រប់គ្នា​និង​គ្រប់​ទីកន្លែង​។

​សម្តេច​បញ្ជាក់ថា ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​។ ដោយឡែក​វិធានការណ៍​៣​កុំ​រួមមាន ៖

​ទី​១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ,​ទី​២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ,​ទី​៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​គៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម​។​

ព្រម​ជាមួយគ្នានេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​សុំ​ការយោគយល់​ពី​ប្រជាជន​នៅតាម​បណ្តា​ខេត្ត បើសិនជា​អាច​ពន្យារ​ពេល​ក្នុង​ការ​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ សូម​ពន្យារ​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ជៀសវាង​ការកកស្ទះ​ចរាចរណ៍ ​ដែល​នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នៃ​ការចំលង​ពីគ្នា​ទៅវិញទៅមក​ផងដែរ ចំពោះ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ បើ​មិនចាំបាច់​ទេ​សូមមេត្តា​កំ​ចេញមកក្រៅ​ផ្ទះ សូម​រួមគ្នា​បង្ការ​ទប់ស្កាត់​កូ​វីដ​-១៩ ទាំងអស់គ្នា​។​

​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន រួមមាន អង្ករ ម៉ាស មី អាល់កុល​របាំង​ការពារ​មុខ​ស្រោមជើង​និង​ថវិកា របស់លោក​ជំទាវ មក​ចែកជូន​ដល់​ឃុំ ចំបក់​និង​ឃុំ​ឈើទាល សម្រាប់​កងកម្លាំង​ការពារ ប្រើប្រាស់​ក្នុងពេលដែល​នៅ​យាម​ការពារ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​ពេទ្យ​បង្អែក​ស្រុក​ស្វាយ ជ្រំ ជូន​ថវិកា​ដល់​ស្ត្រី​ជនជាតិ​វៀតណា​ម ២​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ជិត​ជាសះស្បើយ​ហើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម