ព័ត៌មានជាតិ
កម្ពុជាស្នើបង្កើនចំនួនសិក្ខាកាមយោធាទៅសិក្សានៅម៉ាឡេស៊ីឱ្យបានច្រើនថែមទៀត
ផ្អែកលើសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃសហប្រតិបត្តិការរវាងកងទ័ពជើងគោក, កម្ពុជា បានស្នើភាគីម៉ាឡេស៊ី ដើម្បីបើកឱកាសឱ្យសិក្ខាកាមយោធាកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ីឱ្យបានចំនួនច្រើនបន្ថែមទៀត។

ការស្នើនេះ បានធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពេលទទួលជួបនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហា ម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ (TAN SRI DATO’ WIRA MUHAMMAD HAFIZUDDEAIN BIN JANTAN)មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកមេបញ្ជាការដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ចាប់ពីកម្ពុជាមានមានទំនាក់ទំនងជាមួយម៉ាឡេស៊ី រហូតដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ រាប់ទាំងវិស័យការពារជាតិ បើថ្វីត្បិតតែក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី មិនទាន់បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងជាផ្លូវការណាមួយលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក៏ដោយក្ដី។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី ត្រូវតែជំរុញឱ្យមានកិច្ចព្រមព្រៀងរួមគ្នារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ដោយលោក អះអាងពីការត្រូវរៀបចំជាស្រេចនូវលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការយោធារបស់ភាគីទាំងពីរឱ្យបានសម្រេចនៅចុងឆ្នាំ២០២៥នេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវអ្វីដែលកំពុងមាន ហើយជាពិសេស លោកក៏បានស្នើដល់លោកមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បន្តពិនិត្យលទ្ធភាពក្នុងការជម្រុញឱ្យមាននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ី ឱ្យបានច្រើនថែមទៀត។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏សង្ឃឹមថា អាចបញ្ជូនសិក្ខាកាមម៉ាឡេស៊ីមករៀននូវជំនាញណាមួយ ដែលកម្ពុជាអាចផ្តល់ដល់ម៉ាឡេស៊ីបាន ក៏ដូចជាអាចជំរុញឱ្យមានការធ្វើលំហាត់សមយុទ្ធរួមគ្នាជាលក្ខណៈទ្វេភាគី ឬពហុភាគី ពាក់ព័ន្ធទៅលើប្រធានបទការជួយសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


