ព័ត៌មានជាតិ
កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងចំនួន៧ ស្ដីពីវិស័យការងារ ការគាំពារបរិស្ថានឆ្លងដែន វិស័យសាធារណៈការ
តាមរយៈដំណើទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ផែ ថងថាន ស៊ីណាវ៉ាត្រ មកកម្ពុជា ភាគីរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រៀងលើឯកសារចំនួន៧ ស្ដីពីវិស័យការងារ ការគាំពារបរិស្ថានឆ្លងដែន និងវិស័យសាធារណការនឹងដឹកជញ្ជូន។ ពិធីចុះហត្ថលេខា ធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ។

ឯកសារកិច្ចព្រមព្រៀងទាំង៧រួមមានទី១/ កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់កម្លាំងពលកម្មរវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ ទី២/អនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ទី៣/អនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ។ ទី៤/ កិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ស្ដីពីការគ្រប់គ្រង និងថៃទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណនអៀន)។

ទី៥/ កិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។ ទី៦/ កំណត់ហេតុស្តីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធ ភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃ ប្រទេសថៃ និងទី៧/លិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍ មុខជំនាញកម្ពុជា-ថៃ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជាក្នុងឆ្នាំ២០២៥ នេះ គឺចំគ្រាដែលទំនាក់ទំនងការទូតនៃប្រទេសទាំងឈានដល់ខួបទី៧៥ឆ្នាំ។
គួរជ្រាបថា កម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


