Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះបង្ក្រាប​អ្នកលេង​ល្បែង​ស៊ី​សង២​កន្លែង ​នាំយកទៅ​អប់រំ​

បានផុស

នៅ

ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ចុះ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែងស៊ីសងចំនួន០២​កន្លែង។

​​ថ្ងៃទី២៥ ខែមីនាឆ្នាំ​២០២១ វេលា​ម៉ោង ១៥៖០០ នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បាន​ចុះ​អប់រំ​កន្លែង​លេងល្បែង​ស៊ីសង (​លេងបៀរ​) នៅ​ចំណុច​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង​។ និង​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង១៤:០០ នាទី កម្លាំង​អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ចុះ​អប់រំ​ល្បែង​ស៊ីសង (​ខ្លា​ឃ្លោក​) នៅ​ចំណុច​ភូមិ​ស្រះស្រង់ ឃុំ គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ។​

ករណី​ខាងលើ កម្លាំង​ជំនាញ​បានធ្វើ​ការអប់រំ​ម្ចាស់​ទីតាំង និង​អ្នកលេង​នៅនឹងកន្លែង​កើតហេតុ ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បន្តទៀត​៕​

អត្ថបទ ​៖​ ចាន់ ធី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម