Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កិច្ចចរចាជុំទី១ ពាក់ព័ន្ធនឹងពន្ធបដិការរបស់សហរដ្ឋអាមេរិក គឺគ្រាន់ជាជំហានចាប់ផ្ដើមនៃកិច្ចចរចា ដើម្បីបង្ហាញជំហរ ព្រោះថា ការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញ ត្រូវពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា មួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា»។ សម្ដេចធិបតី អះអាងថា គ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នានេះ។

ការបញ្ជាក់ដូច្នេះរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានធ្វើឡើងបន្ទាប់ពីមានការបង្កើត​ព័ត៌មាន​មិន​ពិត ដើម្បី​វាយ​ប្រហារ​រាជរដ្ឋាភិបាលជុំវិញការចរចាពន្ធបដិការ។

កាល​ពីសប្ដាហ៍​មុន​ ក្រោយ​ពី​ការ​ចរចា​រឿង​ពន្ធ​រវាង​កម្ពុជា ​និង​អាមេរិក ​ត្រូវ​កំណត់​ថ្ងៃជួប​គ្នា​ជា​លើក​ទី​២​នោះ ហ្វេសបុក​ផេកឈ្មោះ ស្ត្រី Oversea បាន​បង្ហោះសារសំឡេង​ដោយ​ប្រើ​បច្ចេកទេស​កាត់​រូបភាព AI និង​អត្ថាធិប្បាយបំភ្លៃ​ការ​ពិត​ទាក់ទង​នឹង​ការ​ចរចារ​រឿង​ពន្ធ​គយ​ជាមួយ​អាមេរិក ថា ជា​ការ​បរាជ័យមួយ។ ករណី​នេះ​ត្រូវ​បាន​នគរបាល​ជាតិ​ចាត់ទុក​ថា បានធ្វើ​ឱ្យមហាជន​ភ័ន្ត​ច្រឡំ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

ផ្ទុយពីការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីភាពវិជ្ជមាននៃដំណើរការចរចានេះ ដោយសម្ដេចបានថ្លែងកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារនេះបានយ៉ាងល្អ។

សម្ដេចធិបតី ក៏បានបង្ហាញក្ដីសង្ឃឹមថា សម្រាប់កិច្ចចរចាជុំទី២ ដែលក្រុមការងាររបស់កម្ពុជា និងអាមេរិក បានកំណត់បន្តនៅខាងមុខនោះ នឹងទទួលបានលទ្ធផលជាវិជ្ជមានថែមទៀត។

គួរជម្រាបថា ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដាក់ពន្ធ​គយ​បដិការ​ទៅ​លើ​ប្រទេស​ជាង១៨០​នៅ​ទូ​ទាំង​ពិភព​លោក​កាល​ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ២០២៥ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជាផងដែរ​ដែល​បាន​ដាក់ពន្ធ៤៩%។ ២ថ្ងៃបន្ទាប់​ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​ទៅ​កាន់ប្រធានាធិបតី​អាមេរិក បង្ហាញ​ពី​ការ​ប្ដេជ្ញា​ក្នុងការ​នាំចូល​ផលិតផល​អាមេរិក និង​ទម្លាក់ពន្ធគយ​លើ​ទំនិញ​អាមេរិក​១៩​ប្រភេទ ពី​៣៥%មក​នៅ​ត្រឹម៥% និង​បង្ហាញ​ពី​បំណង​ចរចា​ជាមួយ​អាមេរិកផង​ដែរ។

នៅថ្ងៃទី​៩ ខែ​មេសា អាមេរិក​បាន​សម្រេច​ព្យួរការអនុវត្តន៍​ពន្ធ​គយ​បដិការ៩០​ថ្ងៃដើម្បី​ទុក​ពេលចរចា​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជាងផងដែរ។

កាលពី​ថ្ងៃទី៦ ខែឧសភា ក្នុង​វេទិកាសាធារណៈមួយ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ទុកចិត្ត​មក​លើ​រដ្ឋាភិបាល​ក្នុងស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន ដោយ​សម្ដេច​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយបក្សប្រជាជនកម្ពុជា​នៅ​ជាមួយពលរដ្ឋ​ជានិច្ច ព្រមទាំងប្ដេជ្ញាពី​ការ​ធានា​នូវ​សមិទ្ធផល និង​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋឱ្យ​នៅថិតថេរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ត្រូវគេហាមមិនឲ្យរកលុយពីសិល្បៈ ៧ឆ្នាំ ប៉ុន្តែ​នាង Fan Bingbing នៅតែរស់យ៉ាងរំភើយ ពីចំណូលខ្ទង់​លានដុល្លារ

ជីវិតកម្សាន្ដ៩ នាទីutes មុន

​លោក Wang Xiaofei រិះគន់អតីតភរិយា នាង​ សានឆាយ ក្រោយរៀបការ​ប្រពន្ធថ្មី

ជីវិតកម្សាន្ដ១២ នាទីutes មុន

ដក​តំណែង «យុវជនឆ្នើមវៀតណាម» ពីបវរកញ្ញា Thuy Tien ក្រោយជួបរឿងអាស្រូវផ្លូវច្បាប់​ត្រូវ​កាត់​ទោស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ្នកស្លាប់ដោយសារទឹកជំនន់នៅអូស្រ្តាលីកើនដល់៤នាក់ ខណៈភ្លៀងនៅ​បន្ត​ធ្លាក់ខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម