Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ ក្រោយភ្លៀងជាបន្តបន្ទាប់

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៥ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ១ បាន​សហការ​ជាមួយ​ក្រុម​ការងារ​សាលា​រាជធានី ចុះ​ពិនិត្យ​បូម​ស្តារ​ប្រព័ន្ធ​លូ នៅ​ផ្លូវ​លេខ ១៩ បុរី​ពិភព​ថ្មី ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង ៤ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ចៀស​ការ​ជន់​លិច និង​កកស្ទះ​ទឹក​លើ​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់​ចោមចៅ​ទី ១ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​មេឃ​ភ្លៀង​មក​ម្តងៗ ធ្វើ​ឲ្យ​សំរាម​ទាំងនោះ​ហូរ​ចូល​ប្រព័ន្ធ​លូ ស្ទះ​ចរន្តទឹក​ហូរ និង​ហៀរ​ចេញ​មក​លើ​ដង​ផ្លូវ។

លោក​ចៅសង្កាត់ បាន​បន្ត​ថា ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ភ្លៀង​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​បាន​លិច និង​ទឹក​ដក់​លើ​ដង​ផ្លូវ ក្រោយពី​ទទួល​បាន​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ លោក​បាន​សហការ​ជាមួយ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ ង​សាលា​រាជធានី ចុះ​ពិនិត្យ​ជាក់ស្ដែង និង​បូម​ស្តារ​ប្រព័ន្ធ​លូ ដើម្បី​សម្រួល​ដល់​ចរន្តទឹក​ហូរ​លឿន​ បញ្ចៀស​ការ​ជន់​លិច។

លោក កង វង ចៅសង្កាត់ តំណាង​ប្រជាពលរដ្ឋ ក៏បាន​អរគុណ​ដល់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុម​ការងារ​ខណ្ឌ ដែល​បាន​ផ្តល់​រថយន្ត​មក​បូម​លូ​ទាន់​ពេលវេលា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ម៉ៅ សុផាន់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម