ព័ត៌មានជាតិ
ពីប្រទេសជប៉ុន សម្តេចធិបតី លើកបញ្ហាប្រឈម៣ ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម
អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី « អនាគតរបស់អាស៊ី » នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៣០ ខែឧសភានេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបញ្ហាចំនួន៣ ដែលធ្វើឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិក្នុងនោះរួមមាន ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាលទ្ធិជ្រុលនិយមហួសហេតុ។

ក្នុងន័យនេះ សម្តេចធិបតី បានផ្តល់ជាយោបល់ថា ក្នុងនាមជាអ្នកដឹកនាំ ការគិតគូរ និងរៀបចំគោលនយោបាយរបស់យើង គួរតែផ្តោតទៅលើសុខមាលភាពរបស់ប្រជាជន លើកកម្ពស់មនុស្សជាតិ ការតភ្ជាប់រវាងប្រជាជន និងបរិស្ថាន ប្រកបដោយចីរភាពសម្រាប់យើងទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានលើកយកនូវបញ្ហាប្រឈមសំខាន់ចំនួន ៣ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ជាពិសេស ប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃ។
បញ្ហាទាំងនោះរួមមាន ទី១ បញ្ហាជម្លោះទឹកដី បើប្រៀបធៀបតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគេ យ៉ាងហោចណាស់ក្នុងពេលនេះ។ ជាអកុសលភាពតានតឹងថ្មីៗ កំពុងកើតឡើងនៅតាមតំបន់ជាច្រើន ដែលមានភាពតានតឹង ដូច្នេះអ្នកដឹកនាំទាំងអស់ ត្រូវតែមានការឯកភាពគ្នា ទៅលើគោលដៅ យុទ្ធសាស្រ្ត ចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។

ក្នុងន័យនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដឹកនាំ មិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈពង្រឹងទំនាក់ទំនងការទូត ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។
ទី២ បញ្ហាសង្គ្រាមពាណិជ្ជកម្ម បានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្ម ដែលផ្អែកលើពាណិជ្ជកម្មសេរី និងច្បាប់ ចុះខ្សោយ ហើយប្រទេសដែលខ្វះអំណាច កំពុងរងផលប៉ះពាល់ខ្លាំងជាគេ ដែលបញ្ហានេះ បានកំពុងជះឥទ្ធិពលមិនសមាមាត្រទៅលើអ្នកដែលងាយរងគ្រោះបំផុត ក្នុងចំណោមពួកយើង។
ចំណុចទី៣ បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ ដោយសម្តេចបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់នេះ កំពុងកើតឡើងជានិន្នាការដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាកាន់តែស្មុគ្រស្មាញ។ សម្តេចបន្តថា៖«អ្នកនយោយបាយមួយចំនួន កំពុងលេងល្បែងភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមជ្រុលហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដោយគ្រោះថ្នាក់បែបនេះ អាចនឹងបង្កឱ្យមានការបែកបាក់ ការរំខាន និងការផ្តាច់ទំនាក់ទំនង ការប្រឈមមុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង»។
ជាមួយនឹងតម្កល់ប្រជាជនជាអាទិភាព នាយករដ្ឋមន្រ្តីកម្ពុជា បានចែករំលែកនូវមេរៀនមួយចំនួន ដែលកម្ពុជាធ្លាប់ឆ្លងកាត់។ សម្តេចធិបតី មានប្រសាសន៍ថា៖«នៅកម្ពុជាយើងចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត ដែលបានចំណាយពេល ៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារសន្តិភាព ដែលមានស្រាប់ ជាជាងការស្តារឡើងវិញ នូវសន្តិភាពដែលបានបាត់បង់រួចហើយ»។
«អ្នកដឹកនាំទាំងអស់ មានការទទួលខុសត្រូវរួមគ្នា ការមិនបណ្តោយឱ្យប្រទេស និងប្រជាជនរបស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយដែលអាចប៉ះពាល់ដល់សន្តិភាព។ នៅក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាអនុវត្តនូវសកម្មភាពចំនួន ៣ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដោយផ្តោតលើប្រជាជន»។
នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី។

ជារួម សម្តេចធិបតី ចាត់ទុកវេទិកាខាងលើនេះ បានរួមចំណែកដល់ការរីកចម្រើនរបស់អាស៊ីតាមរយៈតួនាទី និងឆ្លុះបញ្ចាំង ការពិភាក្សាលើបញ្ហាប្រឈមរបស់អាស៊ី ដែលបានជួបប្រទះ ហើយបញ្ហានេះក៏នាំឱ្យមានការពិភាក្សាស៊ីជម្រៅរបស់អាស៊ី គួរសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ។
សម្តេចថា៖« ប្រធានបទសម្រាប់ឆ្នាំនេះ គឺបញ្ហាប្រឈមរបស់អាស៊ី ក្នុងពិភពលោកដ៏ច្របូកច្របល់ គឺមានភាពចាំបាច់ និងទាន់ពេលវេលា អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារការប្រកួតប្រជែងរបស់មហាអំណាច។ នៅក្នុងទំនាក់ទំនងអន្តរជាតិមានភាពស្មុគ្រស្មាញ ចាប់តាំងពីនយោបាយ រហូតដល់ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ជម្លោះក្នុងតំបន់ និងសង្គ្រាម ដោយតួអង្គតំណាងនៅបន្តកើនឡើង»។
បន្ថែមពីនេះ សម្តេចធិបតី បានលើកឡើងពីការព្រួយបារម្ភរឿងបញ្ហាសន្តិសុខ ប្រពៃណី នៅតែជាការគំរាមកំហែងមិនស្រាកស្រាន្ត ចាប់តាំងពីការឆបោកតាមប្រព័ន្ធអនឡាញ ដល់ការប្រែប្រួលអាកាសធាតុ ក៏ដូចជាអន្តរកាលវិទ្យាសាស្រ្តដែលរំខានដល់កម្លាំងពលកម្មក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


