Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន​

បានផុស

នៅ

សមត្ថកិច្ច​ប្រាប់​ឲ្យដឹងថា ហេតុការណ៍​ប​ង្ក្រាប​បទល្មើស​គ្រឿងញៀនកើតឡើង កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង២១និង​២៥​នាទី នៅ​ចំណុច ភូមិ​ព្រែ​កតា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

ជនសង្ស័យ​ទាំង៣​នាក់ដែល​ត្រូវឃាត់ខ្លួន ១ /. ឈ្មោះ ទ្រី សុង​ហាក់ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។ ២/. ឈ្មោះ យ៉េ សុបិណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​មិន​ពិតប្រាកដ។ ៣/. ឈ្មោះ ធឿន ស្រី​នី ( ហៅ​) ម៉ី ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ថុតាង​ចាប់យក រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យថា​ជា​សា​ធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន០៧​កញ្ចប់ (​កញ្ចប់​មធ្យម ០៦​កញ្ចប់​, កញ្ចប់​តូច ០១​កញ្ចប់​) ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន១​គ្រឿង សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ទូរ​ស័ព្ទ ចំនួន១​គ្រឿង ។​

ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ​បញ្ជូន​ទៅកាន់​អធិការនគរបាល​ស្រុក ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម