ព័ត៌មានជាតិ
បញ្ជីឈ្មោះក្រុមនារីកម្ពុជា U19 ត្រៀមប្រកួតពាន ASEAN U19 នៅវៀតណាម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះជាផ្លូវការអំពី ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលត្រូវចេញទៅប្រកួតពានរង្វាន់នារីអាស៊ាន ASEAN U19 Girls’ Championship ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម។

ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ដែលសុទ្ធតែក្រុមខ្លាំងគឺ ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
- ពូល A៖ វៀតណាម មីយ៉ាន់ម៉ា ឡាវ និង ទីម័រខាងកើត
- ពូល B៖ ថៃ ឥណ្ឌូណេស៊ី កម្ពុជា និង ម៉ាឡេស៊ី
ពានរង្វាន់នារីអាស៊ាននេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ហើយទើបដំណើរការប្រកួតបាន៣ដងប៉ុណ្ណោះ និងមិនទៀងទាត់ទេ។ ឆ្នាំដំបូង២០១៤ រៀបចំការប្រកួតនៅថៃ ដោយម្ចាស់ផ្ទះថៃឈ្នះជើងឯក។ ឆ្នាំ២០២២ រៀបចំនៅប្រទេសឥណ្ឌូណេស៊ី ក្រុមនារីអូស្ត្រាលីជាជើងឯក និងលើកទី៣រៀបចំនៅឥណ្ឌូណេស៊ីទៀត ដោយថៃជាជើងឯក។ ក្រុមនារីវៀតណាមទទួលបានចំណាត់ថ្នាក់លេខ២ទាំង៣លើក។
កម្ពុជា ធ្លាប់បានបញ្ជូនក្រុមចូលរួមបាន២ដងហើយគឺឆ្នាំ២០២២ ក្រុមនារីកម្ពុជា ស្មើ សិង្ហបុរី ១-១, ចាញ់ថៃ ០-៤, ចាញ់ឥណ្ឌូណេស៊ី ០-១ និង ចាញ់វៀតណាម ០-៧។ លើកទី២ ឆ្នាំ២០២៣ នារីកម្ពុជា ឈ្នះ ឡាវ ២-១, ឈ្នះទីម័រខាងកើត ១-០ និង ចាញ់ឥណ្ឌូណេស៊ី ០-៥៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


