ព័ត៌មានជាតិ
មន្រ្តីជំនាញស្នើឲ្យម្ចាស់រថយន្តដឹកទំនិញកុំដឹកលើសទម្ងន់លើកំណាត់ផ្លូវលេខ៤៨ដែលស្ថាបនាជិតរួចរាល់
ក្រុមមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់ម្ចាស់អាជីវកម្ម ឬម្ចាស់រថយន្តធំកុំដឹកទំនិញលើសកំណត់លើផ្លូវជាតិលេខ៤៨ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ខណៈផ្លូវជាតិលេខ៤៨ស្ថាបនាជិតរួចរាល់ស្ទើរតែ១០០ភាគរយហើយនោះ មន្រ្តីជំនាញ បានផ្តល់ដំណឹងដល់ក្រុមម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តធន់ធ្ងន់កុំដឹកលើទម្ងន់កំណាត់អោយសោះ ដើម្បីរក្សាគុណភាពផ្លូវប្រើប្រាស់បានអង្វែងទៅ។

លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានគ្រប់គ្រងជញ្ជីងចល័ត និងអចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ថា លោកបានឃាត់រថយន្តធន់ធំជាង២០គ្រឿងដឹកជញ្ជូនខ្សាច់ ថ្ម លើផ្លូវជាតិលេខ៤៨ ដោយសង្ស័យថា ផ្ទុកលើសទម្ងង់កំណត់បណ្តាលឱ្យឆាប់ខូចខាតផ្លូវដែលទើបស្ថាបនារួចរាល់។

បើតាមលោក តាំង ពៅ ជាលទ្ធផលនៃការត្រួតពិនិត្យថ្លឹងទម្ងន់តាមលក្ខណៈបច្ចេកទេស គឺរកឃើញរថយន្ត២គ្រឿងប៉ុណ្ណោះដែលដឹកលើសទម្ងន់ ក្នុងចំណោមជាង២០គ្រឿងដែលឃាត់បាន។ បែបនេះក្តី តបតាមការណែនាំរបស់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុគ្រោះគ្រាន់តែធ្វើការអប់រំណែនាំពុំមានការផាកពិន័យនោះទេ និងអនុញ្ញាត្តបន្តដំណើរទៅមុខ។

ទន្ទឹមនោះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ក៏អំពាវនាវដល់អាជីវករ និងម្ចាស់រថយន្តធន់ធ្ងន់ទាំងអស់ មេត្តាសុំកុំដឹកលើសទម្ងន់កំណត់ដែលច្បាប់ហាមឃាត់ ចៀសវាងរងការផាកពិន័យដែលនាំឱ្យខាតបង់ថវិកា និងពេលវេលាធ្វើអាជីវកម្មរបស់ខ្លួន។

គួរជម្រាបថា នេះលើកដំបូងហើយ ក្រុមជំនាញរបស់ក្រសួងសាធារណ សហការជាមួយមន្ទីរសាធារណ និងដឹកជញ្ជូនខេត្តកោះកុង ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបឹងឃុនឆាង និងកម្លាំងប្រដាប់អាវុធចុះប្រតិបត្តិការឃាត់រថយន្តធន់ធ្ងន់ដឹកលើសទម្ងង់កំណត់លើកំណាត់ផ្លូវជាតិលេខ៤៨ ដែលទើបស្ថាបនាជិតរួចរាល់។ ជាក់ស្តែង ក្រសួងសាធារណការ បានដំឡើងស្ថានីយថ្លឹងរថយន្ត២កន្លែង ទី១នៅស្ថានីយថ្លឹងរថយន្តនៅផ្លូវជាតិលេខ៤៨ ឃុំបឹងព្រាវ ស្រុកស្រែអំបិល និងទី២ នៅផ្លូវជាតិលេខ១០ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


