ព័ត៌មានជាតិ
ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃឡើងកម្តៅ សម្តេចធិបតីបញ្ជាក់ជាថ្មី កម្ពុជាកំពុងព្យាយាមដោះស្រាយប្រកាន់គោលជំហររក្សាមិត្តភាព និងសន្តិវិធី
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃកំពុងឡើងកម្តៅ កម្ពុជាបាននឹងកំពុងព្យាយាមដោះស្រាយដោយប្រកាន់គោលជំហររក្សាមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

តាមរយៈវីដេអូពិសេស ដែលបានផ្ញើសារជូនជនរួមជាតិ នៅថ្ងៃទី ១៨ខែមិថុនា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានឧបត្ថម្ភគាំទ្រជា ថវិកា សម្ភារ និងជាស្បៀងអាហារនិងបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាពដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដោយមិនប្រកាន់និន្នការ ជំនឿសាសនា ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ សម្តេចចាត់ទុកថាសកម្មភាពទាំងនេះ បង្ហាញឱ្យឃើញពីភាពរឹងមាំនៃខឿន ការពារជាតិរបស់ប្រជាជន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

សម្តេចធិបតី គូសបញ្ជាក់ជាថ្មី ក្នុងជម្លោះព្រំដែនជាមួយថៃដែលកំពុងឡើងកម្តៅនាពេលនេះ កម្ពុជាកំពុងព្យាយាមដោះស្រាយដោយប្រកាន់គោលជំហររក្សាមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងពីរ។ លើលពីនេះ កម្ពុជាបន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ JBC ដើម្បីបន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ លើកលែងតែនៅតំបន់ ៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយរកដំណោះស្រាយ។
យ៉ាងណាមិញ សម្តេចធិបតី ធ្លាប់អះអាងថា ទោះកម្ពុជាព្យាយាមអត់ធ្មត់ និងជ្រើសរើសការចរចាដោយសន្តិវិធីក្តី ប៉ុន្តែកម្ពុជានឹងឆ្លើយតបវិញភ្លាមៗតាមរយៈបម្រើកម្លាំងទ័ព និងសព្វាវុធ ក្នុងករណីមានការឈ្លានពានពីសំណាក់កងទ័ពថៃ។

ពាក់ព័ន្ធនឹងដំណើរថ្មើរជើង ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមប្រមាណ១៥ ម៉ឺននាក់នេះ សម្តេចធិបតី បានគូសរំលេចថា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបានផ្តល់កម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល ជាពិសេសដល់កងកម្លាំងជួរមុខ ក្នុងការបន្តបំពេញបេសកកម្មការពារឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងពេលព្រមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គមលើគ្រប់វិស័យ។
សម្តេចធិបតី មានប្រសាសន៍ថា៖«ជាក់ស្តែងការចូលរួមដ៏ច្រើនកុះករក្នុងដំណើរថ្មើរជើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ គឺបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ ទឹកដី របស់ប្រជាពលរដ្ឋខ្មែរ និងផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនខ្មែរយើង»៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


