Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងនឹងរៀបចំប៊ូហ្វេទុរេន រយៈពេល ៣ថ្ងៃ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង

បានផុស

នៅ

ខេត្ត​បាត់ដំបង នឹង​រៀប​ចំ​ប៊ូ​ហ្វេ​ទុរេន​រយៈ​ពេល ៣ថ្ងៃ ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុង​នោះ ភ្ញៀវទេសចរ​គ្រប់ខេត្ត និង​គ្រប់​ជាតិ​សាសន៍ អាច​មក​ភ្លក់​រស់​ជាតិ​ផ្លែទុរេន​លេខ១ ក្នុងស្រុកសំឡូត​ដោយ​គ្រាន់​តែ​ចំណាយ​ថ្លៃ​សំបុត្រ​តិចតួច​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគួស​បញ្ជាក់​ពី​រដ្ឋបាលខេត្ត «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង​ឆ្នាំ​២០២៥» នេះ គ្រោងរៀបចំឡើងរយៈ​ពេលមួយ​សប្តាហ៍ពេញ ដោយ​ចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នឹង​​មានការ​រៀប​ចំ​ជា​​”ប៊ូហ្វេទុរេន” បាត់ដំបងរយៈ​ពេល ៣ ថ្ងៃ​ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែមិថុនា។

លោក ហម អរុណ អនុប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាន​ឱ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ផ្លែឈើនេះ គឺ​មាន​ផ្លែ​ឈើ​ចម្រុះ​ ដែល​កសិករ​បាន​ធ្វើ​ក្នុង​រដូវកាលនេះ មានដូចជា ក្រូច មង្ឃុត ទុរេន សាវម៉ាវ ម្នាស់ ប័រ ជាដើម ដែល​មាន​ម្ចាស់ចម្ការ និង​សហគមន៍​មកតាំងលក់ផ្ទាល់ ដើម្បី​ស្វាគមន៍​ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជា​ពិសេស​ភ្ញៀវ​បាន​មកភ្លក់​រសជាតិ​ទុរេនលេខ១ ប្រភេទ​ម៉ាន់ថង​សំឡូត ក្នុងរយៈ​ពេល ៣ ថ្ងៃ​ក្រៅពីនេះក៏មាន​តាំងលក់​បង្អែម​ស្នាដៃអ្នក​បាត់ដំបង​គ្រប់មុខ​ផងដែរ ក្នុងរយៈ​ពេល ១សប្តាហ៍ពេញ។

លោកបន្តថា «ក្នុងព្រឹត្តិការណ៍តាំងពិរព័រណ៍ផ្លែឈើនេះ ក៏មាន​កម្មវិធីដ៏​វិសេសវិសាល​មួយដែល​មិនធ្លាប់មានផងដែរគឺ “ប៊ូហ្វេ ទុរេន” មានន័យថា លក់សំបុត្រក្នុង​តម្លៃ​សមរម្យ​មួយ​សម្រាប់​ឱ្យភ្ញៀវជាតិ និង​អន្តរជាតិ ចូលភ្លក់​រសជាតិ​ទុរេនលេខ១ ប្រភេទ​ម៉ាន់ថងក្នុងស្រុកសំឡូត​ដ៏ឆ្ងុយឆ្ងាញ់ក្នុងរយៈ​ពេល ៣ថ្ងៃ ដោយ​អនុញ្ញាតិ​ឱ្យ​ភ្លក់​ក្នុងម្នាក់ៗរយៈ​ពេលរហូតដល់ ១ម៉ោង និង ២០នាទី»។

បើ​តាម​លោក ហម អរុណ សំបុត្រ​ដែល​លក់​ឱ្យភ្ញៀវចូលភ្លក្សរសជាតិទុរេនប្រភេទលេខ១ នេះ សម្រាប់​មនុស្ស​ចាស់​សំបុត្រ​មួយ តម្លៃ ៥ម៉ឺនរៀល គឺ​សម្រាប់​ការ​ភ្លក់​ក្នុងរយៈ​ពេល ១ម៉ោង និង ២០នាទី គឺ​មួយ​ចម្អែត​។ លោកថា ភ្ញៀវ​មួយ​ចំនួន​មកពី​ចម្ងាយ ក៏​នាំ​គ្នា​ចង់​កក់​សំបុត្រ​មុន​ជា​ច្រើន​ផងដែរ ព្រោះ​ពួកគេ​ចូលចិត្ត​ទុរេខ​ខេត្ត​បាត់ដំបង៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ៦ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

Sokha Hotels

ព័ត៌មានពេញនិយម