ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អរគុណចំពោះការគាំទ្រនិងមិត្តភាពរបស់អាមេរិកចំពោះកម្ពុជា
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចំណងមិត្តភាពយូរអង្វែងរបស់អាមេរិកចំពោះកម្ពុជាក្នុងឱកាសអបអរខួបលើក២៤៩នៃខួបឯករាជ្យអាមេរិក ៤ កក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសប្រារព្ធខួបដែលរៀបចំដោយសា្ថនទូតអាមេរិកប្រចាំកម្ពុជានៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសូវហ្វីតែល ភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ឯករាជ្យរបស់អាមេរិកបានបង្កប់អត្ថបន័យជ្រាលជ្រៅមិនត្រឹមតែសម្រាប់ប្រជាជនអាមេរិកទេ ប៉ុន្ដែក៏សម្រាប់មនុស្សជាតិគ្រប់រូបដែលប្រកាន់ខ្ជាប់នូវឧត្តមគតិនៃសេរីភាព អធិបតេយ្យភាព និងការតស៊ូអត់ធ្មត់។
លោកបានបន្ថែមថាឆ្នាំ២០២៥នេះជាខួប៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-អាមេរិក ដែលបានបន្តលូតលាស់ និងពង្រីកវិសាលភាព និងកសាងអនាគតរួមគ្នារវាងប្រទេសទាំងពីរផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ជាមួយគ្នាយើងនឹងបន្តសរសេររឿងនៃភាពជាដៃគូពោពេញដោយទំនុកចិត្តរវាងគ្នានិងគ្នាប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍របស់កម្ពុជា និងសហរដ្ឋអាមេរិក»។

ភារធារីរបស់ស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ប្រ៊ិដចិត អិលវ៉កឃឹរ (Bridgett L. Walker) បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែមានភាពចាស់ទុំ នឹងជំរុញឱ្យយកចិត្តទុកដាក់រួមគ្នាលើអទិភាពរួម និងប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោកស្រីបញ្ជាក់ថា៖ «ខួបទី៧៥នៃទំនាក់ទំនងការទូតនេះ គឺជាសក្ខីភាពជាក់ស្ដែងនៃមិត្តភាពដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ យើងសូមបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការបន្តធ្វើការជាមួយគ្នាដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្ដិភាព និងរីកចម្រើនរួមគ្នា»។
ទំនាក់ទំនងការទូតកម្ពុជា-អាមេរិក បានបង្កើតឡើងនៅឆ្នាំ១៩៥០។ សហរដ្ឋអាមេរិកបានតែងតាំងលោក Donald R. Heath អោយធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាពនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ លោក Heath បានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ហើយការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំដដែល ដោយយកសណ្ឋាគារឡឺរ៉ូយ៉ាល់ជាកន្លែងធ្វើការតំបូងរបស់ស្ថានទូត។

សហរដ្ឋអាមេរិកបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ បានអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចដ៏ធំមួយក្នុងពិភពលោក។ ឆ្លងកាត់សង្គ្រាមលោកទាំង២លើក សង្គ្រាមត្រជាក់ និងមកដល់យុគ្គឌីជីថល សហរដ្ឋអាមេរិកនៅតែជានិមិត្តរូបនៃប្រជាធបិតេយ្យ និងការច្នៃប្រឌិត ជារដ្ឋមួយដែលមានឥទ្ធិពលទាំងនយោបាយ និងសេដ្ឋកិច្ចនៅក្នុងពិភពលោក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


