Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាច្រើនក្នុងខេត្តបាត់ដំបង បន្តដឹកអំណោយចូលរួមដើម្បីជួយដល់កងទ័ពនៅសមរភូមិមុខ

បានផុស

នៅ

ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង បានបង្កើតទីតាំងមួយនៅខាងមុខបរិវេណសាលាខេត្ត ដើម្បីទទួលអំណោយដែលប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​បរិច្ចាគ ក្នុង​ន័យ​ទ្រទ្រង់​ដល់​កងទ័ព​នៅ​សមរភូមិមុខ ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ទប់ទល់​ជា​មួយ​ចោរសៀម​ឈ្លានពាន នៅ​តាម​បណ្ដោយព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីតាំងសម្រាប់ទទួលអំណោយរបស់ប្រជាពលរដ្ឋ គេសង្កេតឃើញលោក ផេង សិទ្ធី អភិបាលរង​នៃ​គណៈអភិបាលខេត្តបាត់ដំបង ជាអ្នករង់ចាំទទួលនៅទីនោះ ដោយមានមន្ត្រីរាជការកម្លាំងយោធា នគរបាល និងក្រុមកាយរិទ្ធចាំស្វាគមន៍រាក់ទាក់ និងទទួលពលរដ្ឋដែលដឹកអំណោយយកទៅប្រគល់នៅទីនោះ។

ក្នុងស្មារតីរួបរួមជាតិតែមួយ​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​បាន​នាំ​គ្នា​យក​អំណោយ​របស់​ខ្លួន​ដើម្បី​ទៅ​ជួយ​ដល់​កងកម្លាំង​ជួរ​មុខ​ ដោយ​ពលរដ្ឋ​ខ្លះ​ដឹក​តាម​ម៉ូតូ ខ្លះ​ទៀត​តាម​រយៈ​រថយន្ត ដែល​អំណោយ​ចូលរួម​ទាំងនោះគឺភាគច្រើនជាគ្រឿងឧបភោគបរិភោគ ពិសេស​គឺ​របស់​ណា​ដែលអាចទុកបានយូរ ដើម្បី​ឱ្យ​កងទ័ពដែលឈរជើង​តតាំងជាមួយ​សត្រូវឈ្លានពាន​នៅសមរភូមិ​មុខទុក្ខ​សម្រាប់បរិភោគ​បាន​យូរ​ផងដែរ។

លោកអភិបាលរងខេត្ត ផេង សិទ្ធី បានបញ្ជាក់ថា ចាប់​តាំងពីរដ្ឋបាលខេត្ត​រៀបចំ​ទីតាំង​ទទួល​អំណោយ​ទាំងនោះមក គឺមាន​ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានដឹកនាំអំណោយជាគ្រឿងឧបភោគបរិភោគ មក​ជាហូរហែ ដែល​ទាំង​នេះ​សបញ្ជាក់​ឱ្យ​ឃើញថា ស្មារតីនៃប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយ គឺ​មានការចូល​រួមចំណែកក្នុងការការពារទឹកដី និងអធិបតេយ្យភាព ដោយមិនអនុញ្ញាត​ឱ្យចោលសៀមឈ្លានពានបានឡើយ បើទោះ​បីជា​ពួកគាត់​មិនបានកាន់អាវុធចូលក្នុងសមរភូមិក៏ដោយ ក៏ពួកគាត់​មានទឹកចិត្តហានក្លា ក្នុងការបញ្ជូន​ស្បៀង​ពី​សមរភូមិ​ក្រោយ​ទៅ​ឱ្យ​កងទ័ព​ដែល​ឈរជើង​ការពារ​ទឹកដី៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម