ព័ត៌មានជាតិ
ថ្នាល go.gov.kh ប្រើប្រាស់បច្ចេកវិទ្យាផ្ទៀងផ្ទាត់ ទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម
ថ្នាល go.gov.kh ជាថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាផ្ទៀងផ្ទាត់ទិន្នន័យ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម។ នេះបើតាមលោក ជា វ៉ាន់ដេត ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម ដោយមានការចូលរួមពីមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គមសរុបប្រមាណ ៧០ រូបកាលពីម្សិលមិញនេះ។
លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ថ្នាល go.gov.kh ជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។ បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានាតាមរយៈតំណភ្ជាប់ (Link/URL) ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា។


ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មានដែលមានប្រភពត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។
ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការនេះ ត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


