Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង​មិន​ថយទេ ៣ ថ្ងៃជាប់​គ្នា ​កើន​​អ្នក​ឆ្លង​ថ្មី​ជិត ១០០ នាក់

បានផុស

នៅ

ខេត្ត​ស្វាយរៀង​នៅ​តែ​មាន​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ ១៩ ថ្មី​ ៣ ថ្ងៃ​ជាប់​គ្នា​​មិន​ថយមថយ​។ ព្រឹកនេះក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ឆ្លង​ថ្មី ២២ នាក់ទៀត ហើយ​គិត​ត្រឹម ៣ ថ្ងៃ​ចុងក្រោយ​ខេត្ត​ស្វាយរៀង​រកឃើញ​អ្នក​ឆ្លង​សរុប​ ៩៤ នាក់​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ស្វាយរៀង​មាន​ការ​ផ្ទុះ​ឆ្លង​ច្រើន​ធ្ងន់ធ្ងរ​គឺ​នៅ​ក្រុង​បាវិត។ ទីក្រុង​ពាណិជ្ជកម្ម​ជាប់ព្រំដែនវៀតណាម​នេះ សំបូង​រោងចក្រ និង​កាស៊ីណូ​​មាន​បុគ្គលិក កម្មករ​រាប់​ម៉ឺន​នាក់​បម្រើ​ការងារនិង​ច្រក​ចេញចូល​ជាប់​ព្រំដែន​វៀតណាម​។

បើទោះបី​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​បិទ​កាស៊ីណូ​ទូទាំង​តំបន់​ជា​បណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត តែ​ស្ថានភាព​ឆ្លង​នៅ​តែ​មិន​ថមថយ​។ បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​កូវីដ ១២១ នាក់ ដែល​កំពុង​សម្រាកព្យាបាល​នៅ​ខេត្ត​ស្វាយរៀង។

គិត​ត្រឹមព្រឹកថ្ងៃ​នេះ នៅទូទាំង​ប្រទេស​កម្ពុជា​រកឃើញករណី​ឆ្លង​ថ្មី​​ចំនួន ៦៣ នាក់​ទៀត និង​ជា​សះស្បើយ ៩៤ នាក់។ ភ្នំពេញឈរ​លើ​គេ​មាន​ ៣១ នាក់ ស្វាយរៀង ២២នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ១នាក់ ព្រៃវែង ១នាក់ កោះកុង ១នាក់ កំពង់ឆ្នាំង ១ នាក់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម