ព័ត៌មានជាតិ
កម្ពុជាជំរុញ UN មានវិធានការជាបន្ទាន់លើប្រទេសថៃដែលបំពានយ៉ាងអមនុស្សធម៌លើទាហានកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានអំពាវនាវទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យមានចំណាត់ការជាបន្ទាន់ និងជំរុញឱ្យថៃដោះលែងទាហានខ្មែរដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់មកកម្ពុជាវិញ។

ក្នុងលិខិតដែលផ្ញើជូនប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃបានបំពានលើបទឈប់បាញ់បានចូលមកចាប់ខ្លួនទាហានខ្មែរដែលមានសុខភាពល្អចំនួន២០នាក់។ ហើយនៅថ្ងៃទី១ ខែសីហានេះ ថៃបានបញ្ជូនទាហានខ្មែរ២នាក់ដែលត្រូវរកឃើញថា មានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ដោយម្នាក់មានពិការភាពរាងកាយ ខណៈម្នាក់ទៀតរងរបួសផ្លូវចិត្តធ្ងន់ធ្ងរ ដែលត្រូវបានគេរាយការណ៍ថាជាលទ្ធផលនៃការប្រព្រឹត្តបែបអមនុស្សធម៌ក្នុងពេលជាប់ឃុំឃាំង។
ក្នុងលិខិតនោះលោក កែវ រ៉េមី បានបន្ថែមថា៖ «អង្គហេតុទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោភយ៉ាងធ្ងន់ធ្ងរទាក់ទងទៅលើទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួន រំលោភបំពានសិទ្ធិរបស់គេ និងការធ្វើទារុណកម្ម ដោយមិនបានទទួលបានការថែទាំវេជ្ជសាស្ត្រនិងការប្រាស្រ័យទាក់ទងគ្នា។ ទាំងអស់នេះបានគឺជាការរំលោភដោយផ្ទាល់លើច្បាប់អន្តរជាតិជាច្រើន»។

លិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បានលើកឡើងថាយោធាថៃបានរំលោភលើច្បាប់អន្តរជាតិជាច្រើន រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវ សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។
កម្ពុជាទាមទារឱ្យថៃដោះលែងទាហានខ្មែរដែលនៅសេសសល់១៨នាក់ជាបន្ទាន់ដោយគ្មានលក្ខខន្ត បើការស៊ើបអង្កេតអន្តរជាតិឯករាជ្យមួយលើករណីចាប់ខ្លួននេះ ត្រូវផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តសម្រាប់ជនរងគ្រោះ។ យកអ្នកដែលទទួលខុសត្រូវមកទទួលកំហុស ហើយអង្គការសហប្រជាជាតិត្រូវមានការអន្តរាគមន៍មួយជាបន្ទាន់ និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


