ព័ត៌មានជាតិ
សប្បុរសជនប្រគល់ម៉ូតូថ្មីៗ១០គ្រឿង មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តដល់បងប្អូនកងទ័ពជួរមុខ
សម្រាប់ថ្ងៃទី០២សីហានេះ សប្បុរសជននៅរាជធានីភ្នំពេញនៅតែបន្តបរិចាកទ្រព្យធន ជាថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់មករដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំដដែរ។ អ្វីដែលប្លែកនៅថ្ងៃនេះ សប្បុរសជនបានប្រគល់ម៉ូតូថ្មីៗចំនួន១០គ្រឿងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តដល់បងប្អូនកងទ័ពជួរមុខ ដែលបានបូជាសាច់ស្រស់ ឈាមស្រល់ជូនជាតិ ដោយមិនបានបាត់បង់ទឹកដីមួយម៉ែត្រណាឡើយ។

អំណោយជាម៉ូតូ ជាថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗនេះ ត្រូវបានប្រគល់ជូនដល់សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ សីហា ដោយថ្នាក់ដឹងនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅចាំទទួលមិនដាច់។

លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២សីហានេះ យើងបានទទួលម៉ូតូថ្មីៗ ចំនួន១០ គ្រឿងពីសប្បុរសជន យើងនិងបញ្ជូន ម៉ូតូថ្មី ទាំងនេះទៅជូនបងប្អូនកងទ័ពសមរភូមិជួរមុខភ្លាមៗ។

លោកស្រីដោ សម្ផស្ស បន្តថា យេីងខ្ញុំនៅបន្តរង់ចាំទទួលអំណោយរបស់សប្បុរសជន និង សម្របសម្រួលបញ្ជូនបន្តទៅគោលដៅសមរភូមិ ជួរមុខដែលមានតម្រូវការ ។ ជាមួយគ្នានេះ លោកស្រីសូមគោរព អរគុណស្មារតីខ្មែរជួយខ្មែរយើងជាខឿន ការពារជាតិប្រជាជន ស្មារតីខ្មែរតែមួយ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបន្តទទួលនូវការបរិច្ចាគជាថវិកាសរុបចំនួន ១.២១៧.៩៩១.៦៨៩ រៀលនិងប្រាក់ដុល្លារ ៣៧៤.៦១៥,០០ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែង អំណរគុណ គុណ យ៉ាង ជ្រាលជ្រៅ បំផុត ផងដែរ ចំពោះ ទឹក ចិត្ត សប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ។នេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ៕
ដោយ ៖ ស្រីរ័ត្ន











-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


