ព័ត៌មានជាតិ
ក្រសួងការងារ ជួបជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៣៦ ជំរុញឱកាសការងារជូនពលករខ្មែរត្រឡប់ពីប្រទសថៃ
លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយក្រុមប្រធានសហព័ន្ធសហជីពចំនួន ១៣៦ នាថ្ងៃទី៨ ខែសីហានេះ នៅទីស្តីការក្រសួង ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ពិសេសជំរុញឱ្យសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។


ពិធីសំណេះសំណាលប្រចាំខែនេះ ជាវេទិកាសម្រាប់បន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នាលើសភាពការណ៍ថ្មីៗ បញ្ហាប្រឈម សំដៅដល់ការចូលរួមសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់ស្តីពីការងារ ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។


ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋលេខាធិការក្រសួង ក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះសហព័ន្ធសហជីពទាំងអស់ដែលបានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ។ លោកបានជំរុញឱ្យសហជីពចូលរួមឱ្យសកម្មថែមទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបបានត្រឡប់មកពីប្រទេសថៃ និងជួយសម្របសម្រួលពួកគាត់ឱ្យចូលធ្វើការងារក្នុងរោងចក្រ សហគ្រាស ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបងប្អូនសហព័ន្ធសហជីពបង្កើននូវសាមគ្គីភាព ពិភាក្សាគ្នា ផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ការបញ្ហាប្រឈមដែលនឹងអាចកើតឡើង៕







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


