ព័ត៌មានជាតិ
អភិបាលក្រុងបាវិត យកអំណោយ និងថវិកាជូនដល់តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង
លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលកំពុងត្រៀមកម្លាំងជាប់ជាប្រចាំក្នុងការអនុវត្តបទបញ្ជាររបស់ថ្នាក់នាំក្នុងការធ្វើកិច្ចការងារផ្សេងៗ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សាអភិបាលខេត្ត ជូនដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងដែលលោកអភិបាលខេត្តតែងតែគិតគូរពីសុខទុក្ខកងទ័ពជានិច្ច។ បន្ថែមលើសពីនេះ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពដែលបានការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
លោកអភិបាលក្រុងបាវិត បានគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីសន្តិភាព ព្រោះតម្លៃនៃសុខសន្តិភាពជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជាយើង ពលរដ្ឋកម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។
សូមបញ្ជាក់ថា រដ្ឋបាលក្រុងបាវិតបានឧបត្ថម្ភតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងរួមមាន៖ អង្ករ ១,០០០ គីឡូ, មី ៥០កេស, ត្រីខកំប៉ុង ៥កេស, បាយក្ដាំង ៥០០ កញ្ចក់, ទឹកផ្លែឈើ ១០យួរ, នំ៥កេស, ទឹកត្រី៣កេស, ទឹកសុីអ៉ីវ ៣កេស និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ភក្ដី


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


