Connect with us

ព័ត៌មានជាតិ

រដូវទឹកឡើង កំណាត់ផ្លូវ ៦០B ពីរង្វង់មូលខ្លាស្ទុះទៅគល់ស្ពាន​ខេត្តក្រចេះ ឆក់ទាក់ចិត្តទេសចរ​ទៅកម្សាន្ត​ឥត​ដាច់

បានផុស

នៅ

កំណាត់ផ្លូវ ៦០B តភ្ជាប់ពីរង្វង់មូលខ្លាស្ទុះ​ ទៅកាន់គល់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានក្លាយជាកន្លែង​កម្សាន្ត​ដ៏​មានសក្ដានុពល សម្រាប់ប្រជាពលរដ្ឋទៅមេីលថ្ងៃលិច​ និងញាំអាហារជុំគ្នាជាលក្ខណៈគ្រួសារ​នារដូវទឹកឡេីង។

កន្លែងកម្សាន្ត​ថ្មី​នេះ​ បានទាក់ទាញ​ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ​ នាំគ្នាជិះកង់ ម៉ូតូ​ រម៉ក​កង់​បី​ និងរថយន្ដ ទៅកំសាន្ដ​ មេីលទឹកលិចព្រៃ​ និងទស្សនា​ថ្ងៃលិចគង់ព្រៃពីទិសខាង​លិចជារាល់ពេល​ល្ងាច​ ព្រោះថានៅអមសងខាងមានទេសភាព​វាលស្រែ​ និងព្រៃលិចទឹកគួរទីគយគន់​ ដែលធ្វេីអ្នកទៅលេងកំសាន្តទទួលបានអារម្មណ៍ស្រស់ថ្លា ពីធម្មជាតិនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងខាង​លេីបានក្លាយកន្លែងដ៏​ពេញនិយមនាឆ្នាំ២០២៤​ និងឆ្នាំ២០២៥នេះ តាមរយៈអ្នកលេងបណ្ដាញសង្គម​ ដែលបានទៅលេងកម្សាន្ត​​ និងបានថតវិឌីអូ​ ក៏ដូចជារូបភាពបង្ហោះផ្សព្វផ្សាយជារឿយៗ​ធ្វេីឲ្យទីនោះទទួលបានការចាប់អារម្មណ៍​ សម្រាប់ពលរដ្ឋ​ទៅ​លំហែពិសេសថ្ងៃចុងសប្ដាហ៍។

ប្រជាពលរដ្ឋកម្សាន្ត​ខ្លះយកចំណីអាហារពីផ្ទះទៅអង្គុយហូបជុំគ្នា អ្នកខ្លះក៏ទិញចំណីអាហារគេមានលក់ឆ្អិន​ស្រាប់​​ នៅទីនោះក៏បានដែរ ហើយមានកន្ទេល​មានតុចល័ត​ ដេីម្បីអង្គុយញ៉ាំអាហារបណ្តើរ គយគន់ទស្សនាធម្មជាតិ​បណ្តើរ ជាពិសេសបានផ្ដល់ឱកាសរកលុយដល់ប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន​ តាមរយៈការលក់ដូរទំនិញគ្រប់មុខជូនអ្នកដំណេីរ​ ដែលទៅលេងនៅទីនោះផងដែរ ។

ដោយសារតែគម្រោងសាងសងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ត​ក្រចេះ​ និងផ្លូវតភ្ជាប់​ក្នុងក្រុង បានធ្វេីឱ្យផ្លូវមួយខ្សែពី​រង្វង់មូលខ្លាស្ទុះ​ ទៅគង់ស្ពានឆ្លងទន្លេត្រេីយខាងកេីត ទទួលបានការចាប់ពីសំណាកប្រជាពលរដ្ឋ​ ទាំងក្នុង​ និងក្រៅខេត្ត៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម