ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ការពលីរបស់លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានដក់ក្នុងបេះដូងពលរដ្ឋខ្មែរចំពោះបុព្វហេតុការពារជាតិ ទឹកដី ដែលចោរសៀមកំពុងឈ្លានពាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងនូវការសោកស្ដាយបំផុតនូវការពលីរបស់លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ត្រូវបានដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូបចំពោះបុព្វហេតុការពារជាតិ ទឹកដី ដែលចោរសៀមកំពុងឈ្លានពាន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការសោកស្តាយជាទីបំផុតនេះធ្វើឡើងក្នុងពេលអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន និងសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធាបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ ៨ ប្រចាំការនៅសមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីក្នុងសមរភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់កងទ័ពថៃ។

មរណភាពរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកបច្ច័យចូលបុណ្យចំនួន ១២លាន៤០ម៉ឺនរៀល និង ៨០០ដុល្លារ និងមានការអមដំណើរដោយរដ្ឋបាលខេត្តស្វាយរៀងថវិកា ៥លានរៀល ដឹកនាំដោយលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយនឹងថវិការបស់សមាគមឧកញ៉ា ចំនួន ១ម៉ឺនដុល្លារ ដែលដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន និងរួមដំណើរដោយ អ្នកឧកញ៉ា ឡាវ កាំង អ្នកឧកញ៉ា យី រដ្ឋា អ្នកឧកញ៉ា លី ប៉ោយូ សរុបបច្ច័យបុណ្យចំនួន ១៧.៤០០.០០០រៀល និង ១០.៨០០ដុល្លារ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី លោក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


