Connect with us

បច្ចេកវិទ្យា

មិនហត់ទៅផ្ទាល់! អាចស្នើសុំលិខិតថ្កោលទោស តាមប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល ” CR-MOJ​ “

បានផុស

នៅ

CR-MOJ គឺជាប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល ដែលត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរធ្វើការស្នើសុំលិខិតថ្កោលទោស បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំដោយផ្ទាល់ឡើយ។

តួយ៉ាង តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់អាចតាមដានដំណាក់កាលនីមួយៗ នៃដំណើរការស្នើសុំបានយ៉ាងច្បាស់លាស់ និងទាន់ពេលវេលា ដែលជួយកាត់បន្ថយពេលវេលារង់ចាំ និងបង្កើនភាពតម្លាភាពក្នុងការផ្តល់សេវាសាធារណៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ឱ្យប្រើប្រាស់ CR-MOJ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈ សំដៅធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាច្បាប់បានកាន់តែងាយស្រួល រហ័ស និងមានស្តង់ដារកាន់តែប្រសើរ។

លើសពីនេះ កម្មវិធីនេះក៏រួមចំណែកក្នុងការកាត់បន្ថយនីតិវិធីស្មុគស្មាញ បន្ថយការប្រើប្រាស់ឯកសារក្រដាស និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើសេវាសាធារណៈ ឱ្យស្របតាមការអភិវឌ្ឍន៍សង្គមសម័យថ្មី។

ជាមួយនឹងមុខងារដែលមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព CR-MOJ បានក្លាយជាឧបករណ៍សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម