ព័ត៌មានជាតិ
ថ្ងៃទី២២សីហានេះ អង្គទូតបរទេសនៅកម្ពុជាចុះមើលស្ថានភាពវិវត្តន៍ថ្មីៗក្រោយបទឈប់បាញ់តាមតំបន់ព្រំដែន
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បណ្ដាអង្គទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា នឹងចុះទៅពិនិត្យមើលជាក់ស្ដែងនូវការវិវត្តស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។ ដំណើរចុះពិនិត្យនេះ គឺរៀបចំឡើងដោយក្រសួងការបរទេសកម្ពុជា ដោយមានវត្តមានដឹកនាំផ្ទាល់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

ថ្លែងតាមសន្និសីទបច្ចុប្បន្នភាពនាវេលាម៉ោង៧:00ព្រឹកថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក នង សាកល បានរាយការណ៍ថា ក្រសួងការបរទេសកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសង្កេតការណ៍រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២នេះ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ជូនគណៈប្រតិភូអង្គទូតបរទេស និងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលមានស្នាក់ការនៅកម្ពុជា និងនៅក្រៅប្រទេសចុះពិនិត្យផ្ទាល់តាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដោយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

តាមអ្នកនាំពាក្យរូបនេះ វត្តមានអង្គទូត និងតំណាងបេសកកម្មបរទេស ដែលចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រំដែនពេលនេះ មានសរុបចំនួន៦៣នាក់។
សម្រាប់គោលបំណងនៃដំណើរទស្សនកិច្ចរបស់បណ្ដាអង្គទូត និងតំណាងអង្គការអន្តរជាតិពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដើម្បីបង្ហាញនូវទិដ្ឋភាព និងការបំផ្លិចបំផ្លាញដែលបណ្ដាលមកពីជម្លោះប្រដាប់អាវុធ ការភៀសសឹករបស់ប្រជាពលរដ្ឋតាមទីកន្លែងដែលរងផលប៉ះពាល់ និងពិសេសនោះការមើលជាក់ស្ដែងការវិវត្តស្ថានភាពថ្មីៗក្រោយបទឈប់បាញ់។ ខណៈមានសកម្មភាពរំលោភបំពានច្រើន ត្រូវបានយោធាថៃបាននិងកំពុងបង្កឡើងនៅតាមបណ្ដោយព្រំដែន ដែលបានបង្កជាក្ដីកង្វល់ និងជាឧបសគ្គរារាំងនូវការអនុវត្តបទឈប់បាញ់។

នេះជាដំណើរលើកទី២ហើយ ដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន។ កាលពីលើកទី១ កាលពីដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន២២ប្រទេស និងតំណាងអង្គការអន្តរជាតិចំនួន៤ ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមព្រំដែនខេត្តឧត្តរមានជ័យ ដោយទៅពិនិត្យមើលទីតាំងដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


