Connect with us

ព័ត៌មានជាតិ

មណ្ឌលគិរី! អភិបាលរងស្រុកពេជ្រាដា ក្រើនរំលឹកក្រុមហ៊ុនទទួលសិទិ្ធសង់ផ្លូវបេតុងពង្រឹងគុណភាព

បានផុស

នៅ

លោក ខាំផង ជា អភិបាលរងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រើនរំលឹកដល់ក្រុមហ៊ុនដែលបានដេញថ្លៃទទួលសិទ្ធិសាងសង់ផ្លូវក្នុងមូលដ្ឋាន ត្រូវគិតគូរពីស្តង់ដាគុណភាព​ និងលក្ខណៈបច្ចេកទេស។ ក្នុងករណីរកឃើញថា ធ្វើ​ផ្ទុយពីលក្ខន្តិកៈកិច្ចសន្យាព្រមព្រៀង នឹងបញ្ឈប់ ឬផ្អាកការសាងសង់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកភ្ជាប់ជាមួយនឹងសារព្រមាននេះ ធ្វើឡើងនៅក្នុងវេទិការដេញថ្លៃសង់ផ្លូវបេតុង (អាមេ) ថ្មីមួយខ្សែ នៅក្នុងស្រុកពេជ្រាដា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។  ផ្លូវបេតុងថ្មីនេះមានប្រវែង ៨៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលនឹងចាប់ដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខ។

លោក ខាំផង ជា អភិបាលរងស្រុកដែលទទួលបន្ទុកការងារឃុំ បានប្រជុំណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ និងអ្នកដេញថ្លៃ ឱ្យអនុវត្តគម្រោងស្របតាមកិច្ចសន្យា និងប្លង់បច្ចេកទេស និងសេចក្តីជូនដំណឹងលេខ ២៣០៧ សជណ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់រដ្ឋបាលឃុំពូជ្រៃ។

នៅក្នុងកម្មវិធីដេញថ្លៃនោះ លោកអភិបាលរងស្រុក ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិសាងសង់គម្រោងផ្លូវបេតុងថ្មីមួយខ្សែកាត់ទៅក្នុងឃុំពូជ្រៃនេះ ត្រូវធ្វើទៅតាមស្តង់ដា គោរពទៅលើកិច្ចព្រមព្រៀងក្នុងការអនុវត្តសាងសង់។
លោកសង្កត់ធ្ងន់ថា៖« បើក្នុងករណីក្រុមហ៊ុនធ្វើផ្ទុយពីលក្ខន្តិកៈកិច្ចសន្យាព្រមព្រៀងនិងបញ្ឈប់ ផ្អាកការសាងសង់ ទាំងស្រុងភ្លាមភ្លាមផងដែរ»។ស

ផ្លូវបេតុង(អាមេ)ថ្មីដែលមានប្រវែង៨៣០ម៉ែត្រ និងទទឹង៥ម៉ែត្រ កំរាស់០.១៥ម៉ែត្រ ដាក់លូមួយកន្លែង ដែលបានដាក់ដេញថ្លៃមានក្រុមហ៊ុនមានចំនួន៥ចូលរួម ជាលទ្ធផល ក្រុមហ៊ុនបានប្រកាសដេញថ្លៃបានជោគជ័យលើក្រុមហ៊ុន ចាង អ៊ីវហួរ ដែលបានដាក់តម្លៃទាបជាងគេត្រឹម ១៩៩.២០១.០០០រៀល នៅក្នុងតម្លៃប៉ាន់ស្មានគោល ៤៥០.២០៥.៥០២។

ក្នុងចំណោម៤ក្រុមហ៊ុនផ្សេងទៀតដាក់ត្រឹមតម្លៃរួមមាន ក្រុមហ៊ុន ភាភា ដាក់ក្នុងតម្លៃ ៤៣៣.៣០០.០០០រៀល ក្រុមហ៊ុន ឃន់ផេនី ដាក់ក្នុងតម្លៃ២២៦.១៨៥.០០០រៀល ក្រុមហ៊ុនអេចប៊ីអេសឌី ដាក់ក្នុងតម្លៃ៣៣៣.០០០.០០០ និងក្រុមហ៊ុន ជួនម៉ានីតា ដាក់ក្នុងតម្លៃ២០៣.៤៥០.០០០រៀលប៉ុណ្ណោះ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម