ព័ត៌មានជាតិ
ខឹងមិនព្រមត្រូវរ៉ូវគ្នាវិញ អតីតប្តីដេញចាក់ប្រពន្ធ ផ្អើលពេញក្រុងសៀមរាបទាំងយប់
ស្ត្រីម្នាក់ត្រូវអតីតប្តីបើកម៉ូតូកង់បី (PassAPP)ដេញបុកនិងចាក់មួយកាំបិត បណ្តាលឲ្យរងរបួស រួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សាក្សីបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់ឃើញបុរសម្នាក់បានអង្គុយ ក្នុង(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ខណៈពេលនោះឃើញមានស្ត្រីម្នាក់និងក្មេងស្រីម្នាក់ ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ មួយសន្ទុះស្រាប់ឃើញបុរសអ្នកបើក(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើ នោះបើកចេញមកសំដៅស្ត្រីនោះ។ ប្រភពបានបន្តថា ក្រោយពីបើកដេញ បុកស្ត្រី ពេញផ្សារលើធំថ្មី បណ្តាលឲ្យម៉ូតូនិង (PassAPP) រួចមកក៏ឃើញបុរសនោះទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះចំនួន២កាំបិត ចាក់បុកចំពោះ ខាងក្រោមដោះ ផ្នែកខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានប្អូនស្រីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯក ជន ស៊ឹង រិទ្ធី រ៉េត។



សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ បានកើតឡើងរវាង ប្តីប្រពន្ធ កាលពីយប់មិញនៅមុខផ្សារលើធំថ្មី បង្កឡើងដោយប្តី បានយកកូនកាំបិត មកចាក់ប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ ហើយទុក(PassAPP) ពាក់ស្លាកលេខសៀមរាប ១.AF.៨៨០៣ នៅកន្លែងកើតហេតុ រួចយកម៉ូតូរបស់ប្រជាការពារភូមិ ជិះចេញទៅបាត់។ ប្រភពបានបញ្ជាក់ថា បន្ទាប់ពីជិះម៉ូតូ របស់ប្រជាការពារភូមិ យកទៅទុកនៅផ្ទះរបស់ខ្លួនក្នុងភូមិខា្នរ សង្កាត់ជ្រាវ ហើយយករថយន្ត ឡុច ស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខសៀមរាប ២.C៧១៧៣ ចេញដោយសុវត្ថិភាព។ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កឈ្មោះ តាំង លាប ភេទប្រុសអាយុ៣៧ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ចំណែក ស្ត្រី ជនរងគ្រោះឈ្មោះ លាន ប៊ុន ណាត អាយុ៣៥ឆ្នាំរស់នៅភូមិ សង្កាត់ជាមួយគ្នា ហើយមានកូនចំនួន២ នាក់(ស្រីម្នាក់និងប្រុសម្នាក់ រីឯ កូន ទាំងនាក់រស់នៅជាស្ត្រីរងគ្រោះដែលបានលែងលះគ្នាជាង១ឆ្នាំហើយ។ ប្រភពបន្ថែមថា ជនបង្កបានព្យាយាមសុំត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ តែភាគីខាងស្រីមិនព្រម ទើបកើតជារឿងទំនាស់រហូតបង្កហិង្សានេះឡើង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការគ្នា ស្វែងរកតាមចាប់ខ្លួនជនបង្កដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ខឹងចិត្តគេមិនស្រឡាញ់ ចង ក សម្លាប់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



