ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ នឹងអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកស្អែក
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥ ស្អែកនេះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា នាឱកាសអញ្ជើញចូលរួមបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក៏មានការចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។
នៅមុនថ្ងៃប្រឡងបាក់ឌុប ក្រសួងអប់រំបានណែនាំឱ្យគណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជនទាំងអស់ត្រូវទទួលទានដំណេកបរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសុខភាពជាពិសេសត្រូវទទួលទានអាហារពេលព្រឹក។ ត្រូវប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅព្រមទាំងលាងសម្អាតដៃឱ្យបានញឹកញាប់។
ត្រៀមសម្ភារៈការពារកម្ដៅថ្ងៃ និងភ្លៀង ដូចជា មួក ឆត្រ ឬអាវភ្លៀងសម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡង ជាពិសេសប្រធានមណ្ឌលប្រឡងត្រូវត្រៀមឆត្រ និងអាវភ្លៀងសម្រាប់បម្រើការងារក្នុងដំណើរការសំណេរ។ ត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡងដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងគណៈមេប្រយោគ គណៈកម្មការនានា និងប្រធានមណ្ឌល ត្រូវមានភាពបត់បែនក្នុងការគ្រប់គ្រងដំណើរការសំណេរ និងរាយការណ៍ជូនគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ។

ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ចំណែក គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


