ព័ត៌មានជាតិ
ពលរដ្ឋខេត្តក្រចេះត្រៀមទទួលស្ពានឆ្លងទន្លេ ខណៈរំពឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃ
ស្ពានឆ្លងទន្លេខេត្តក្រចេះនឹងគ្រោងដាក់ឲ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ ស្របពេលពលរដ្ឋទន្ទឹងតាមរយៈសមិទ្ធផលជាប្រវត្តិសាស្រ្តនឹងចូលរួមលើកស្ទួយជីវភាពពលរដ្ឋកាន់តែល្អប្រសើរ កាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ម្ចាស់ការ៉ាសប្រេងសាំងម្នាក់ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឱ្យដឹងថា សព្វថ្ងៃនេះ ជាមធ្យមលោកត្រូវបានចំណាយថវិកាប្រមាណពី ៥០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀល តាមការលក់ដូរជាក់ស្ដែង។ ប៉ុន្តែ នៅពេលខាងមុខនេះ នៅពេលស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ បើកឱ្យដំណើរការឆ្លងកាត់នោះការចំណាយទាំងនោះ នឹងត្រូវកាត់បន្ថយ និងកាន់តែមានភាពប្រសើរឡើង។

លោក លី វ៉ា ជាប្រជាពលរដ្ឋ បានឱ្យដឹងថា លោកតែងតែឆ្លងកំពង់ដរចម្លង (ព្រែកប្រលូង- តាលុស) នៅពេលយប់ ប្រសិនជាប៉ាវដរឆ្លង ក្នុងមួយជើងសារ ចំពោះរថយន្តធុនតូច តម្លៃ ៨ម៉ឺនរៀល ក្នុងមួយគ្រឿង ប៉ុន្តែប្រសិនបើមានរថយន្ត ម៉ូតូ ច្រើនឆ្លងនោះ ក្នុងម៉ូតូ ១គ្រឿង តម្លៃត្រឹមតែ ៥ពាន់រៀល រីឯរថយន្តធុនតូចវិញ ១គ្រឿង តម្លៃត្រឹមតែ ២ម៉ឺនរៀល ប៉ុណ្ណោះ ។
លោក បន្តថា ប្រសិនបើជាពេលថ្ងៃវិញ ចាប់ពី ម៉ោង ៦ព្រឹក ឬម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច តម្លៃដឹកជញ្ជូន គឺត្រូវបានអនុវត្តត្រឹមត្រូវទៅតាមសៀវភៅបន្ទុក់ ដែលបានកំណត់ ។


ទោះជាយ៉ាងណាក្តី ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះថ្មីនេះ ត្រូវបានពលរដ្ឋ លើកឡើងថា បានរំលេចឱ្យឃើញអំពីសារៈប្រយោជន៍ និងគុណសម្បត្តិយ៉ាងត្រចះត្រចង់ នៃស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន៕
លោក ចក់ មករា ជាប្រជាពលរដ្ឋ រស់នៅស្រុកព្រែកប្រសព្វ បានឱ្យដឹងថា សព្វថ្ងៃលោកតែងតែធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃ ពីស្រុកព្រែកប្រសព្វ ទៅស្រុកឆ្លូង តាមដរចម្លង (កំពង់គរ-ឆ្លូង) ទៅមកដោយមធ្យោបាយម៉ូតូ នៅតែធ្វើដំណើរឆ្លងកាត់ដូចធម្មតា ទោះបីជាខេត្តក្រចេះមានស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ យ៉ាងណាក្តី ។
លោក បានបន្តថា លុះត្រាតែថ្ងៃណាមួយដរចម្លងមានការកកស្ទះរង់ចាំយូរ នោះប្រហែលជាអាចធ្វើដំណើរឆ្លងតាមស្ពានមិត្តភាពចិន-កម្ពុជា ម្តងកាល៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


