ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបូមស្តារប្រព័ន្ធលូ សម្រួលទឹកហូរលឿន នៅផ្លូវជាតិលេខ ៤
កាលពីព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ ព្រមទាំងក្រុមការងារ បានចុះពិនិត្យ និងដាក់រថយន្តបូមលូ ប្រព័ន្ធលូ ១ ខ្សែ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចមុខ(ធនាគារ ABA) ដើម្បីសម្រួលចរន្តទឹកហូរបានលឿន ក្នុងភូមិសាស្ត្រភូមិព្រៃព្រីងខាងជើង ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។


លោក វ៉ា សាវឿន បានឲ្យដឹងថា ដោយសារតែមានពលរដ្ឋមួយចំនួនតូចរស់នៅតំបន់នោះមិនរក្សាបាននូវបរិស្ថាន និងអនាម័យ ត្រឹមត្រូវ ដោយទុកដាក់សំរាមគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យសំរាម កាកសំណល់ ធ្លាក់ចូលប្រព័ន្ធលូស្ទះចរន្តទឹកហូរជន់លិចដោយជំនន់ទឹកភ្លៀង។


លោកចៅសង្កាត់ចោមចៅទី ៣ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិព្រៃព្រីងខាងជើង ១ ដែលរស់នៅអមតាមបណ្ដោយផ្លូវជាតិលេខ ៤ មេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោល ខ្លាចសំរាមទាំងនោះធ្លាក់ ឬ ហូរចូលប្រឡាយ និងមាត់លូ បង្កការកកស្ទះនូវចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


