Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារអញ្ជើញ ដាក់បិណ្ឌ និងឧទ្ទិសកុសលជូនកងទ័ព នៅវត្តទួលអណ្តែត ឃុំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

បានផុស

នៅ

ណាវេនបិណ្ឌទី៩ ក្នុងថ្ងៃទី១៦ ខែកញ្ញា  ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបានមកធ្វើបុណ្យដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមកទីជិតឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ ឯកឧត្តមបានក្រាបថ្វាយបង្គំ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការនឹករឭកពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋទាំងអស់នៅសមរភូមិក្រោយ ប្រគេនដល់ព្រះគ្រូចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ ក៏ដូចជាលោកយាយលោកតា អ៊ុំ ពូមីង បងប្អូន ចំណុះជើងវត្តទួលអណ្តែត។

ឯកឧត្តមបានបន្ថែមថា ថ្ងៃនេះ ឯកឧត្តម និងក្រុមការងារទាំងអស់បានមូលមតិគ្នានាំយកទេយ្យទាន រួមមានចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ មកវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងជាពិសេសដល់វីរកងទ័ពជួរមុខរបស់កម្ពុជា។

ឯកឧត្តមបានថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តព្រះវិហារ ក៏ដូចជាក្រុមគ្រួសារ ក្រុមបាល់ទាត់ទាំង៨ ដែលរួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចាប់មគ្គផលក្នុងថ្ងៃបិណ្ឌទី៩នេះ។

ជាចុងក្រោម ឯកឧត្តម បានអនុមោទនាកុសលផលបុណ្យជូនដល់ប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជានិច្ចនិរន្តតរៀងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម