Connect with us

ព័ត៌មានជាតិ

ថៃឃាត់ខ្លួនមនុស្សទៅសួរនាំក្រោយផែនទីទីតាំងយោធាត្រូវបានយក​ទៅផ្សព្វផ្សាយជាសាធារណៈ

បានផុស

នៅ

កងទ័ពជើងគោកថៃបានឃាត់ខ្លួនមនុស្ស​យក​ទៅ​សួរ​នាំ​ក្រោយ​ពី​ផែន​ទី​ទី​តាំង​យោធា​របស់​ខ្លួន​ត្រូវ​ចែក​ចាយ​ទៅ​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកដោយ​គ្មាន​ការបិទបាំង ​កាលពីថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនទីដែលបានផ្សព្វផ្សាយ​នោះបានបង្ហាញអំពីទីតាំងសំខាន់ចំនួន ៣ ដែលដាក់ពង្រាយកាំភ្លើងធំ។ កងទ័ពថៃថា ទោះបីជាមាន Drones ហោះដើម្បីថតទីតាំងកងទ័ពក៏ដោយ ក៏វាមិនច្បាស់ដូចការបង្ហាញរូបភាពនៅលើផែនទីមួយនេះទេ ដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគ ហើយស្គាល់ទីតាំងពិតប្រាកដច្បាស់តែម្ដង ។

ទោះបីជា​ពេល​នេះ​សារព័ត៌មានថៃបានលុបចោលនូវរូបភាពដែលបានផ្សព្វផ្សាយ​ទាំង​នោះវិញក៏ដោយ​ តែ​បុគ្គលដែលត្រូវបាន​យក​មក​សួរនាំ​នោះកំពុងរងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវ។ ក្នុង​នោះ​ក៏​មាន​ការណែនាំ​ទៀតថា នៅពេលដែលមានការថ្លែងជាមួយនឹងអ្នកសារព័ត៌មាន មិនគួរបង្ហាញរូបភាពផែនទីពីទីតាំងកងទ័ពបន្តទៀតនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម