Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយបន្ទាន់ជូន ១ ៨០០ គ្រួសាររងគ្រោះទឹកជំនន់ នៅខេត្តមណ្ឌលគិរី និងរតនគិរី

បានផុស

នៅ

ដោយមានការយកចិត្តទុក្ខដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១ ៨៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។ ក្នុងនោះមានចំនួន ៩៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងចំនួន ៩០០គ្រួសារ រស់នៅខេត្តរតនគិរី ដែលបានរងគ្រោះជំនន់ទឹកភ្លៀងនាពេលលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជារួមមាន លោក អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកនៅខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ ក្នុងនោះស្រុកកែវសីមា ចំនួន ១៥៩គ្រួសារ និងស្រុកកោះញែក ចំនួន ៧៩១គ្រួសារ។ ដោយឡែក លោក សុខ ឡុង នាយកដ្ឋានសុខភាព នឹងអញ្ជើញចុះចែកនៅខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារផងដែរ។

សម្រាប់គ្រួសាររងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម