Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ១ ដាក់លូមុខកាត់ ១ ម៉ែត្រ ដើម្បីរំដោះទឹកក្នុងរដូវវស្សា

បានផុស

នៅ

ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ ១ បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ ធ្វើការ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​បន្ថែម​ដែល​មាន​ទំហំ​ធំ​ជាង​មុន អាច​រំដោះ​ទឹក​បាន​ទាន់​ពេលវេលា លឿន​ជាង​មុន ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្ដងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​គម្រោង​កំពុង​ស្ថាបនា​អភិវឌ្ឍន៍​ដាក់​ប្រព័ន្ធ​លូ​ថ្មី​បន្ថែម​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​ទ្រា ១ សង្កាត់​ស្ទឹងមានជ័យ​ទី ១ រាជធានី​ភ្នំពេញ។

លោក កក្កដា និង លោក ស្រេង សុភ័ក្រ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ បាន​លើក​ឡើង​ដូចគ្នា​ថា ទីតាំង​ផ្លូវ​នេះ ពេល​ភ្លៀង​មក​ម្ដងៗ តែងតែ​មាន​ការ​ជន់​លិច មិន​អាច​ធ្វើ​ដំណើរ​បាន​នោះ​ទេ ដោយសារ​ផ្លូវ​មុខ​កន្លែង​នេះ​ប្រព័ន្ធ​លូ​តូច។ ដូច្នេះ​ហើយ ពេល​ភ្លៀង​មក គឺ​ជន់​លិច​ខ្លាំង​រហូត​ដល់​ក្បាល​ជង្គង់ រីឯ​មធ្យោបាយ​ធ្វើ​ដំណើរ​ឆ្លងកាត់​តែងតែ​រលត់​ផង​ដែរ។ បន្ថែម​នោះ នៅ​ពេល​លិច​ទឹក គឺ​បាន​ហូរ​ចូល​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​ខាងក្នុង​ផ្ទះ​មួយ​ចំនួន​ផង​ដែរ។

ចំណែក អ្នក​ស្រី ដានី ជា​អ្នក​លក់​ប្រហិត បាន​សម្ដែង​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បាន​ជួយ​កាត់បន្ថយ​ការ​ជន់​លិច​ផង​ដែរ ហើយ​ងាយស្រួល​ដល់​អ្នក​ស្រី​ប្រកប​អាជីវកម្ម លែង​លំបាក​ពេល​ដែល​ទឹក​លិច​ត្រូវ​ជិះ​ចេញ​មិន​អាច​លក់ដូរ​បាន​បន្ត​ទៀត​នោះ។

ជាមួយ​នេះ លោក ជា សារ៉េត ចៅសង្កាត់​ស្ទឹងមានជ័យ ១ បាន​បញ្ជាក់​ថា ដោយសារ​តំបន់​នេះ​ប្រព័ន្ធ​លូ​តូច មិន​អាច​រំដោះ​ទឹក​បាន​ទាន់​ពេល ទើប​អាជ្ញាធរ​សង្កាត់ ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ ធ្វើការ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​បន្ថែម ដែល​មាន​ទំហំ​មុខកាត់ ១ ម៉ែត្រ ប្រវែង​ជាង ៤០០ ម៉ែត្រ សម្រាប់​ជួយ​រំដោះ​ទឹក​ឲ្យ​បាន​ទាន់​ពេលវេលា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម