នយោបាយ
គណបក្សកែទម្រង់កម្ពុជា បានដាក់ឯកសារសុំចុះបញ្ជី ចូលក្រសួងមហាផ្ទៃហើយ
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា លោកបានដាក់ឯកសារសុំចុះបញ្ជី ចូលក្រសួងមហាផ្ទៃហើយ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រោយពីបានរៀបចំយ៉ាងហ្មត់ចត់រយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ឯកសារដែលដាក់ចូលក្រសួងមហាផ្ទៃកាលពីម្សិលមិញនោះរួមមាន ស្នាមមេដៃប្រជាពលរដ្ឋចំនួន៤០០០នាក់, លក្ខន្តិកៈ និងគោលនយោបាយសំខាន់ៗ, បទបញ្ជាផ្ទៃក្នុង និងសេចក្តីប្រកាសគាំទ្ររដ្ឋធម្មនុញ្ញ ក្នុងនោះក៏មានបញ្ជាក់ពីការបង់ពន្ធផងដែរ។ លោកបញ្ជាក់ដែរថា ឯកសារដែលបានដាក់ជូនក្រសួងមហាផ្ទៃនោះ ក៏មានបញ្ជីឈ្មោះគណៈកម្មការបណ្តោះអាសន្នផងដែរ ដោយមានលោក ប៉ុល ហំម ជាប្រធាន។
សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យ បង្កើត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ គណបក្សនេះសរសេរអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សរឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
គណបក្សកែទម្រង់កម្ពុជា ត្រូវបានបង្កើតដោយក្រុមលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



