Connect with us

នយោបាយ

លោក សុខ ឥសាន ៖ អ្នកច្បាប់បានគិតគូរហើយ ចំពោះសំណើសុំវិសោធនកម្ម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ

បានផុស

នៅ

មន្ត្រីនាំពាក្យ គណបក្សកាន់អំណាច បានលើកឡើងថា ក្រុមការងារផ្នែកច្បាប់ របស់រាជរដ្ឋាភិបាល បានគិតគូយ៉ាង​ល្អិត​ល្អន់រួចហើយ ទៅលើការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ហើយថា ការធ្វើច្បាប់អ្វីមួយ មិនមែនត្រូវការហើយ ទើបធ្វើនោះទេ។ ការលើកឡើងនេះ បន្ទាប់​ពីមានគណបក្សនយោបាយខ្លះ យល់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនទាន់ដល់ពេលនៅឡើយ ហើយជំរុញ​ឲ្យរាជរដ្ឋាភិបាល គិតគូដោះស្រាយបញ្ហាកូវីដ-១៩​ និងបញ្ហាសេដ្ឋកិច្ចវិញ។

ទាក់ទងនឹងការលើកឡើងនេះ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នក​សារ​​ព័ត៌មានកម្ពុជាថ្មី នៅព្រឹក​ថ្ងៃទី១៣ ខែតុលានេះថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុងការធ្វើ​វិសោធ​ន​កម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិខ្មែរតែមួយ ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ​របស់​ជាតិនោះ មានការសាទរយ៉ាង​ច្រើនលើសលប់ ពីប្រជាពលរដ្ឋទូទាំងប្រទេស និងពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ក៏មានមជ្ឈដ្ឋានខ្លះដែរ ដែលមិនបានគាំទ្រចំពោះបញ្ហានេះ។ លោក សុខ ឥសាន យល់​ថា ចំពោះការមានមតិផ្ទុយនេះ បានឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជា កំពុងដំណើរការតាមគោលការណ៍ នៃលទ្ធិប្រជា​ធិប​​តេយ្យ សេរីពហុបក្ស។ ចំពោះការលើកឡើង របស់គណបក្សនយោបាយខ្លះ ដែលថា មិនទាន់ដល់ពេលធ្វើវិសោ​ធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ដល់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ ត្រូវបានអ្នកនាំពាក្យ គណ​បក្សកាន់អំណាច បានបញ្ជាក់ថា ក្រុមការងារផ្នែកច្បាប់របស់រាជរដ្ឋាភិបាល បានគិតគូរួចហើយ ពោលគឺ​ការ​ធ្វើ​ច្បាប់អ្វីមួយ មិនមែនត្រូវការ ហើយទើបធ្វើនោះទេ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីថា គាត់ថាមិនទាន់ដល់ពេលវេលាយ៉ាងណាក៏ដោយ ក៏ក្រុម​ប្រឹក្សា​អ្នកច្បាប់ គេគិតគូរួចហើយ ការធ្វើច្បាប់មិនមែនដល់ពេលត្រូវការ ហើយបានធ្វើទេ គេធ្វើទុកមុន ដើម្បីបង្កា​ជា​យថាហេតុ ឧទាហរណ៍ដូចជា ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន គឺថា គេត្រូវធ្វើទុកជាមុន ដើម្បីម្ចាស់ការក្នុងការ​អនុវត្តពេលណា ដែលកើតព្រឹត្តិការណ៍ចៃដន្យកើតឡើង អាហ្នឹងគេអនុវត្ត»។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្តថា ទោះបីជាច្បាប់ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​​ប្រធានស្ថាប័នកំពូលទាំង ៤នោះ មិនទាន់ដល់ពេលអនុវត្តក៏ពិតមែន តែយើងត្រូវមានច្បាប់ត្រៀមលក្ខណៈ​ទុកអនុវត្ត។ បើមិនដូច្នេះទេ នឹងអាចបើកផ្លូវដល់ជនឱកាសនិយម ដើម្បីជ្រៀតចូលទៅក្នុងស្ថាប័នកំពូលៗ របស់​ជាតិទាំងនោះ ដែលនាំទៅដល់គ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ ដោយមិនមែនជារឿងធម្មតានោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ បាននិងកំពុងដំណើរការ​ទៅដោយ​រលូន មិនមានការរាំងស្ទះនោះទេ ពោលគឺកំពុងស្ថិតនៅក្នុងដៃរដ្ឋសភា។

សូមជម្រាបថា​ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភាជាតិ ​បានឲ្យដឹងថា សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញខាងលើនេះ ​បាន​ទៅដល់​រដ្ឋសភា​​ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យមើល​លើ​សេចក្តីស្នើ​នេះ​ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​ខាងមុខ​៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម