នយោបាយ
លោក ថាច់ សេដ្ឋា ត្រូវបានគណបក្សភ្លើងទៀន តែងតាំងជាអ្នកនាំពាក្យ
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលទើបទទួលបាននីតិសម្បទា ធ្វើនយោបាយកាលពីថ្មីៗ នេះ បានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ហើយត្រូវបានគណបក្សនេះ ប្រកាសបានតែងតាំង ជាអ្នកនាំពាក្យផងដែរ។ នេះបើយោងតាមលិខិតតែងតាំង របស់គណបក្សភ្លើងទាន ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
ការសម្រេចតែងតាំងនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទាន កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងសម្រេចលើពាក្យស្នើសុំចូលជាសមាជិកគណបក្សភ្លើងទៀន របស់លោក ថាច់ សេដ្ឋា ហើយជាលទ្ធផល អង្គប្រជុំបានសម្រេចស្វាគមន៍ចំពោះវត្តមានលោក ថាច់ សេដ្ឋា ដែលបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន និងត្រូវបានតែងតាំងជាអ្នកនាំពាក្យ របស់គណបក្សភ្លើងទៀន ផងដែរ។

បើតាមគណបក្សភ្លើងទៀន ការសម្រេចនេះ ដោយផ្អែកទៅលើអតីតភាពលោក ថាច់ សេដ្ឋា ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ ហើយបន្ទាប់មកត្រូវប្ដូរឈ្មោះ ជាគណបក្សសមរង្ស៊ី ដែលបច្ចុប្បន្នគណបក្សភ្លើងទៀន។ លោក ថាច់ សេដ្ឋា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ ក្រោយពីហាមឃាត់ធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ តាមសាលក្រមតុលាការកំពូល។
ក្រោយពីទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញ លោក ថាច់ សេដ្ឋា ត្រូវបានប្រភពមួយចំនួនបង្ហើបថា លោកស្ថិតនៅពីក្រោយ នៃការបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា «គណបក្សបេះដូងជាតិ»។ ប៉ុន្តែលោកបានបដិសេធថា លោកមិនបានពាក់ព័ន្ទ ហើយមិនបានចូលរួមបង្កើតគណបក្សបេះដូងជាតិនោះទេ៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


