នយោបាយ
ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីគណបក្សកម្ពុជានិយម ប្រសិនបើមិនកែសម្រួលខ្លឹមសារលក្ខន្តិកៈឲ្យបានត្រឹមត្រូវ
ក្រសួងមហាផ្ទៃតាមរយៈលិខិតចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានព្រមានមិនចុះបញ្ជីឲ្យគណបក្សកម្ពុជានិយម ប្រសិនបើគណបក្សនេះ មិនកែសម្រួលខ្លឹមសារនៅក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ។
លិខិតរបស់ក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក យ៉ែម ប៉ុញ្ញប្ញទ្ធិ ប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សកម្ពុជានិយម ហើយដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវសំណើសុំចុះឈ្មោះគណបក្សកម្ពុជានិយមក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា គណៈកម្មាធិការបណ្ដោះអាសន្នគណៈបក្សកម្ពុជានិយមពុំបានភ្ជាប់មកនូវកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្សស្របតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយនោះទេ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានទម្រង់នៃការសរសេរទុកចន្លោះទំនេរចោល ក្នុងទំព័រជាច្រើន ត្រង់ជំពូក និងផ្នែកនីមួយៗ នៃលក្ខន្តិកៈ និងខ្លឹមសារក្នុងប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
បើតាមក្រសួងមហាផ្ទៃ ផ្អែកលើមូលដ្ឋានដូចបានគូសបញ្ជាក់ខាងលើក្រសួងមហាផ្ទៃនេះគណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងត្រូវរៀបចំនូវកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្សឲ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ រួចហើយផ្ញើមកក្រសួងមហាផ្ទៃក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។ “ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះក្រសួងមហាផ្ទៃ និងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ”។
សូមបញ្ជាក់ថា គណបក្សកម្ពុជានិយម បានដាក់ពាក្យស្នើសុំបង្កើតទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្ស។ គណបក្សកម្ពុជានិយម សរសេរជាអក្សរកាត់ “ប.ក” និងមានអាសយដ្ឋាននៅបុរីពិភពថ្មី កួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គណបក្សកម្ពុជានិយម គឺជាបំណែកមួយទៀត នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងចំណោមបំណែកជាច្រើន ដែលបំបែកខ្លួនចេញពី CNRP ក្នុងនោះមានដូចជា “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន “គណបក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក ហើយអ្នកខ្លះអះអាងថា ជារបស់លោក ថាច់ សេដ្ឋា “គណបក្សកម្ពុជានិយម” និង“គណបក្សអនាគតជាតិ” របស់លោក ឃឹម ឡាគី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា