Connect with us

នយោបាយ

សម្ដេច​ក្រឡាហោម ស ខេង ៖ “​គណបក្ស​បេះដូង​ជាតិ​” មាន​ចេតនា​ទុច្ចរិត ក្នុងការ​ផ្ដិតមេដៃ​អ្នកគាំទ្រ ដើម្បី​ចុះបញ្ជី

បានផុស

នៅ

សម្ដេច​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ​បាន​បញ្ជាក់​ប្រាប់​តំណាង​ស្ថាបនិក “​គណបក្ស​បេះដូង​ជាតិ​” ថា ក្រសួងមហាផ្ទៃ​មិន​ចុះបញ្ជី​ឱ្យ​ទេ ដោយសារតែ​ការ​ផ្ដិតមេដៃ​អ្នកគាំទ្រ ដើម្បី​ចុះបញ្ជី មាន​ចេតនា​ទុច្ចរិត នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។

លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​បាន​បញ្ជាក់​ដូច្នេះ​ថា “​ផ្អែក​តាម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ក្រសួងមហាផ្ទៃ សម្រេច​បដិសេធ​ការ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ប្រឌិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ជំនួស​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ផងដែរ​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា ដោយសារ​តែ​មាន​ភាព​មិនប្រក្រតី នៃ​ការ​ផ្តិតមេដៃ​នេះ សម្ដេច​ក្រឡាហោម ស ខេង​បញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ ហើយក៏​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​តំណាង​តំណាង​គណបក្ស​បេះដូង​ជាតិ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សម្ដេច​ក្រឡាហោម ស ខេង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ពិនិត្យ និង​កោសល​វិ​ច្ច័​យ​លើ​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ​ចំនួន ៤៧៨១ ស្នាម​មេដៃ ក្នុងនោះ​ស្នាម​មេដាយ​បុរស​ចំនួន​២៤៥២ ស្នាម​មេដៃ និង​ស្នាម​មេដៃ​ស្ត្រី​ចំនួន​២៣២៩ ស្នាម​មេដៃ​។​

​ជា​លទ្ធផល​បាន​រកឃើញថា ស្នាម​មេដាយ​របស់​ឈ្មោះ​បុគ្គល​ចំនួន​២០ នាក់ (​ស្ត្រី​១០ នាក់​) ខុសពី​ស្នាម​មេដៃ​នៅក្នុង​អត្តសញ្ញាណ​ប័ណ្ណ​, ស្នាម​មេដៃ​របស់​បុគ្គល​ចំនួន​២០ នាក់ ផ្តិត​លើ​ឈ្មោះ​បុគ្គល​ចំនួន​៥៤ នាក់ ស្ត្រី​២១ នាក់​, ស្នាម​មេដៃ​របស់​បុគ្គល​ចំនួន​៧៤ នាក់ មាន​ភាពមិនប្រក្រតី (​ក្លែង​ស្នាម​មេដាយ​បុគ្គល​), ស្នាម​មេដៃ​របស់​បុគ្គល​ចំនួន​២៨៧ នាក់ ខូចគុណភាព​មិនអាច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន , ស្នាម​មេដៃ​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​របស់​បុគ្គល​ចំនួន ៥ នាក់ ផ្តិត​លើ​ឈ្មោះ​បុគ្គល​ចំនួន​២១ នាក់ (​ម្នាក់ៗ​ផ្តិត​លើ​ឈ្មោះ​បុគ្គល​ចាប់ពី​៣ ទៅ ៥ នាក់​)​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ផ្អែកលើ​លទ្ធផល​ខាងលើនេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានធ្វើការ​សន្និដ្ឋានថា បញ្ជីរាយនាម​ចូល​ជា​សមាជិក​របស់​គណបក្ស​បេះដូង​ជាតិ មានការ​រៀបចំ​ពី​ប្រភព​តែមួយ ហើយ​រូបភាព​ផ្តិត​ស្នាម​មេដៃ​ក្នុង​បញ្ជីរាយនាម​ចូល​ជា​សមាជិក​គណបក្ស​បេះដូង​ជាតិ មាន​ចេតនា​ទុច្ចរិត បង្កើន​បរិមាណ​ចំនួន​សមាជិក​ច្រើន (​ផ្តិត​ស្នាម​មេដៃ​ជំនួស​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល​និង​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព​) និង​បានសម្រេច​៖

​ទី​១, សម្រេច​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើការ​ស្រាវជ្រាវ​បុគ្គល​ដែលមាន​ចេតនា​ទុច្ចរិត ក្នុងការ​ផ្ដិតមេដៃ​ជំនួស​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិតមេដៃ​ឲ្យ​ខូចគុណភាព ទី​២, សម្រេច​ដាក់ពាក្យ​បណ្តឹង​ប្ដឹង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទី​៣, សម្រេច​បដិសេធ​សំណើសុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម