នយោបាយ
លោកយឹម ស៊ីណន បរិហារអ្នកអត្ថាធិប្បាយនយោបាយ៣រូបថា គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
អតីតប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំនៅកូរ៉េខាងត្បូង លោកយឹម ស៊ីណន នៅថ្ងៃអង្គារនេះ បានចេញមកបរិហារនយោបាយរបស់លោកសម រង្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយ៣រូបទៀត គឺលោកបណ្ឌិតសេង សារី លោកស៊ន ដារ៉ា និងព្រះសង្ឃ ប៊ុត ប៊ុនតិញ។ លោកថា នយោបាយរបស់ក្រុមលោកសម រង្ស៊ី គឺពូកែបោកបញ្ជោត ឯ អ្នកអត្ថាធិប្បាយទាំង៣វិញ គឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមរយៈគណនីហ្វេសប៊ុក លោកយឹម ស៊ីណន បានបរិហារអ្នកអត្ថាធិប្បាយទាំង៣នេះថា បានក្លែងខ្លួនជាមនុស្សងងឹតងងុល ដោយសារតែរបៀបវារ:នយោបាយសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។ លោកយឹម ស៊ីណន បានលើកឡើងដូច្នេះ ដោយសារតែលោកមើលឃើញថា អ្នកទាំង៣បានដឹងច្បាស់ថា ក្រុមលោកសម រង្ស៊ី ពូកែខាងឃោសនាបោកបញ្ឆោតទាញការគាំទ្រពីមហាជន ប៉ុន្តែពួកគេនៅតែអត្ថាធិប្បាយពីនយោបាយរបស់ក្រុមលោកសម រង្ស៊ី ទៀត។
បន្ថែមលើនេះ លោកយឹម ស៊ីណន បានអះអាងថា លោកបណ្ឌិតសេង សារី លោកស៊ន ដារ៉ា និងព្រះសង្ឃ ប៊ុត ប៊ុនតិញ សុទ្ធតែដឹងច្បាស់ណាស់ថា ក្រុមលោកសម រង្ស៊ី បានបង្កើត«ចលនាសង្រ្គោះជាតិCNRM» បានធ្វើឱ្យចលាចលដល់«គណបក្សសង្រ្គោះជាតិCNRP» ទាំងសាធារណមតិជាតិ និងអន្តរជាតិ។ ចំណែកឯរឿងឃោសនា«ដេកផ្ទះឈ្នះឯង»គឺជួយឱ្យការបោះឆ្នោតឆ្នាំ២០១៨ប្រព្រឹត្តទៅយ៉ាងរលូន និងរឿងមាតុភូមិនិវត្តន៍៩វិច្ឆិកា ជាការវាយប្រហារព្រះមហាក្សត្រ និងបំបះបំបោរយោធា បាននាំមកនូវទុក្ខដល់អ្នកគាំទ្រ និងប្រែក្លាយក្រុមខ្លួនជាឧទ្ទាម។
បើតាមលោកយឹម ស៊ីណន គឺពួកគេសុទ្ធតែដឹងច្បាស់ ប៉ុន្តែមកធ្វើជាងងឹងងងុល ដែលតាមការពិត ពួកគេមានភាពឆ្លាតវៃផ្នែកនយោបាយទេតើ។ ជាមួយគ្នានេះ អតីតសមាជិកអតីតបក្សប្រឆាំងរូបនេះ បានបន្ទាបខ្លួនឯងថា ជាមនុស្សល្ងង់គ្មានពីរដែលមិនចេះស្របតាមខ្យល់ ដើម្បីស្រូបយកប្រជាប្រិយបានងារជាអ្នកស្នេហាជាតិ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


